+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ ធន់ សុភា៖ ការ​ផលិតបានធនធានគុនខ្មែរ​ល្អៗ​ជំនាន់នេះ​ ជា​ជោគជ័យធំ​សម្រាប់​ខ្លួន ​​ ​ ​ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 439

​​គ្រូបង្វឹកគុនខ្មែរ​ ធន់ សុភា បានចាត់ទុក​ការ​ខិតខំប្រឹង​ប្រែង​ បណ្ដុះបណ្ដាល​គុនខ្មែររយៈពេល​ជាង៣ឆ្នាំ​មកនេះ ​ជា​ជោគជោគដ៏ធំធេង​សម្រាប់ខ្លួន ដ្បិតលោក​បានផលិត​ធនធានកីឡាករ​វ័យក្មេងឆ្នើមៗ ជាច្រើន​រូប ដូចជា ម៉ឺន សុភា លន បញ្ញា ធន់ មករា និង​ ធន់ អៀងឡៃ ជា​ដើម​ ដោយពួកគេសុទ្ធសឹង​តែ​អាច​មានសមត្ថភាព ​ប្រកួត​ប្រជែង​ទាំង​លើឆាកជាតិ និង​អន្តរជាតិ កន្លងមក​។


​គ្រូ ធន់ សុភា ពន្យល់បែបនេះ៖ “​ជំនាន់នេះ គឺនិយាយទៅ​​ជាជោគជ័យធំ ​សម្រាប់លោកគ្រូ ដែលលោកគ្រូបង្ហាត់ជាង២ឆ្នាំ ហើយ​ឥឡូវចូលជិត​៣ឆ្នាំ​ហ្នឹង​ ឃើញ​ក្មេងៗ អាចប្រកួតជាមួយ​ថៃ ជាមួយ​ភូមា ជាមួយឡាវ អី អាចទប់ទល់ជាមួយគ្នា​បាន​។ ចឹង​នេះ ជាជោគជ័យ​របស់​លោកគ្រូធំណាស់។ ហើយជោគជ័យ​តូចនេះ ក៏ធ្វើឲ្យលោក​គ្រូ មានកម្លាំង​ចិត្ត​បន្តខិតខំ​បណ្ដុះបណ្ដាលក្មេងឲ្យបានច្រើន​ ហើយ​ជោគជ័យឲ្យធំជាងហ្នឹងទៀត។ ជាពិសេស​គ្រូ ចង់បាន​កីឡាករ​ខ្មែរ​យើង​ហ្នឹង ឲ្យមានសមត្ថភាព​ប្រកួតជាមួយ​ថៃ ជាមួយអ៊ឺរ៉ុប។ ហើយគោលបំណងធំជាងគេ គឺ​ចង់បានគុនខ្មែរ​យើង​ ល្បីទូទាំងពិភពលោក។ ចឹងគ្រូ ជោគជ័យត្រឹម អន់ អៀងឡៃ លន បញ្ញា ដែលអាច​ចូលទៅវ៉ៃបរទេស​បាន។ ដោយការ​ហ្វឹកហាត់យើង បង្ហាត់ទៅ​ក្មេង​ឆាប់ចាប់បាន។ ចឹងកូនសិស្ស​គ្រូ មានច្រើន​ណាស់ អាច​វ៉ៃអន្តរជាតិបាន”។ 

គ្រូបង្វឹក​គុនខ្មែរ​ក្លិបប្រដាល់ក្រសួងការពារជាតិ បន្ថែម​ថា លោក​នៅតែចិញ្ចឹមចិត្ត​ និង​មាន​មហិច្ឆតាខ្ពស់ ដោយ​ខិតខំ​ផលិត​ធនធានកីឡាករ​គុនខ្មែរខ្លាំងៗ ​ឲ្យបានកាន់តែច្រើន ដែល​​បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់ដៃ​របស់​លោក។

គួរដឹង​ដែរ​ថា ​ធន់ សុភា ​ជាអតីតអ្នក​លេងគុនខ្មែរ​ល្បីឈ្មោះ​មួយ​រូប​ ​អំឡុង​ឆ្នាំ​​២០០២ និង​២០០៣ ធ្លាប់គ្រង​ខ្សែ​ក្រវាត់​៣ខ្សែ ក្នុងការប្រឡូក​​អាជីព​ប្រដាល់​តាំង​ពី​ឆ្នាំ​ ១៩៩៦។ អតីតអ្នកប្រដាល់​ចូលនិវត្តពី​សង្វៀន​​តាំង​នៅ​​ឆ្នាំ​២០១០ រូបនេះ ក៏​កំពុង​បណ្ដុះបណ្ដាល​អ្នកប្រដាល់វ័យ​ក្មេង​ ជាង​៥០​នាក់ នៅ​ក្លឹបប្រដាល់​សមាគមន​ក្រសួងការពារជាតិ​៕

ប្រភព ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖