+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ មាស សុខគ្រី ប្រកាសលក់ផ្ទះ និងរើក្លិបទៅជាយក្រុង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 807

គ្រូបង្វឹកគុនខ្មែរ និងជាម្ចាស់ក្លិបប្រដាល់តាព្រហ្មមានជ័យ លោក មាស សុខគ្រី បានប្រកាសលក់ដីនិងផ្ទះផ្ទាល់ខ្លួនរបស់លោក ដែលស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយគ្រោងរើទៅរស់នៅឯជាយក្រុងវិញ ដែលមានទំហំដីធំទូលាយជាងមុន ដើម្បីអាចពង្រីកក្លិបគុនខ្មែរលោកបន្ថែម និងងាយស្រួលដល់សិស្សហ្វឹកហាត់ រួមទាំងស្នាក់នៅ។


គ្រូបង្វឹក និងជាមន្ត្រីមួយរូប ក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រាប់ភីអិនអិន កាលពីថ្ងៃទី២៧ ខែមីនា ថា ក្រៅពីមានកត្តាចាំបាច់មួយចំនួន និងពុំចង់បង្កជាសំឡេងរំខានដល់អ្នករស់នៅជិតខាង អំឡុងពេលហ្វឹកហាត់ ថែមទាំងក្លិបប្រដាល់របស់លោក សព្វថ្ងៃទំហំនៅតួចចង្អៀត ហើយស្ថិតនៅតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញ ទៀតនោះ ជាបញ្ហាប្រឈមចម្បងធ្វើលោកសម្រេចចិត្តប្រកាសលក់ដីនិងផ្ទះ ដែលរួមរស់ជាង១០ឆ្នាំមួយនេះតែម្ដង។ គ្រូ មាស សុខគ្រី បង្ហើបថា ក្រោយលក់ដីនិងផ្ទះរួចរាល់ លោកគ្រោងរើ និងរៀបចំក្លិបប្រដាល់លោកសារជាថ្មី នៅតំបន់ជាយក្រុង នៃរាជធានីភ្នំពេញ វិញម្ដង។

អ្នកភិរក្ស និងជាព្រឹទ្ធាចារ្យ ក្នុងវិស័យគុនខ្មែរ រូបនេះ នៅតែមានមហិច្ឆតា និងក្ដីស្រមៃក្នុងជីវិត ដោយប្ដេជារួមចំណែកបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានកីឡាករគុនខ្មែរ អោយកាន់តែច្រើន ដែលផលិតដោយស្នាដៃរបស់លោក ដ្បិតចង់ឃើញវិស័យក្បាច់គុនមរតកដូនតាមួយនេះ សាយភាយកាន់តែផុសផុល លើឆាកអន្តរជាតិ មុនលោកចូលនិវត្តន៍ពីអាជីបមួយនេះ។

គួរជម្រាបដែរថា ព្រឹទ្ធាចារ្យ គុនខ្មែរ លោក មាស សុខគ្រី ផ្ដើមបើកក្លិបប្រដាល់បណ្ដុះគុនខ្មែរផ្ទាល់ខ្លួនលើកដំបូង តាំងពីអំឡុងឆ្នាំ ១៩៨៧ ហើយវិវឌ្ឍនជាក្លិបប្រដាល់មួយចំណុះនៃក្រសួងមហាផ្ទៃ នាអំឡុងឆ្នាំ ១៩៩៣។ ក្រោយមក នាឆ្នាំ ២០១១ លោកក៏បានប្រែក្លាយក្លិបចាស់ ផ្លាស់ប្ដូរឈ្មោះថ្មីថា តាព្រហ្មមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះរបស់លោករហូតដល់សព្វថ្ងៃ ដោយបណ្ដុំបណ្ដាលបានអតីតអ្នកប្រដាល់ និងកីឡាករគុនឆ្នើមៗ ជាច្រើនរូប ដូចជា នួន ភិរម្យ នួន សុរិយា សេន ប៊ុនថេន និង ហ៊ីម សេរី ជាដើម៕


ផ្ដល់សិទ្ធិ ៖ PNN Sports
រូបភាព ៖ ផ្ដល់ឲ្យ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖