+855 16 757 168     samnob@keiladaily.com
KD Logo

នៅ ស្រីពៅ ថាក្ដីស្រមៃធំខ្លួន គឺដណ្ដើមមេដាយប្រដាល់សកលជូនជាតិ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 898

កីឡាការិនីប្រដាល់ឆ្នើម កំពុងមានប្រជាប្រិយភាពមួយរូបរបស់កម្ពុជា នៅ ស្រីពៅ បង្ហើបថា ក្រៅពីបានសាងកេរ្ត៍ឈ្មោះ និងផ្សព្វផ្សាយគុនខ្មែរ នៅសង្វៀនក្រៅស្រុកកន្លងមក រូបនាង មានក្ដីប្រាថ្នាធំមួយទៀតក្នុងអាជីពរបស់ខ្លួន ដោយប្ដេជ្ញាដណ្ដើមមេដាយផ្នែកប្រដាល់សកល លើឆាកអន្តរជាតិ មកជូនជាតិមាតុភូមិ នាថ្ងៃខាងមុខ។


កីឡាការិនីជម្រើសជាតិប្រដាល់សកលកម្ពុជា រូបនេះ រៀបរាប់ថា នឹងខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែរឹងមាំបន្ថែម ដ្បិតកន្លងមក ពុំទាន់បានសាងប្រវត្តិសាស្ត្រជូនជាតិ និងខ្លួនឯងនៅឡើយ សម្រាប់អាជីពប្រដាល់សកលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អន្តរជាតិ។

កីឡាការិនីជម្រើសប្រដាល់សកលកម្ពុជាលម្អិត៖ “ខ្ញុំចូលលេងសកលហ្នឹង អត់ទាន់បានសាងកេរ្ត៍ឈ្មោអីចឹង ខ្ញុំនឹងខំប្រឹងឲ្យល្បីមួយទៀតបង។ ខ្ញុំចង់បានតែមេដាយមកជូនជាតិវិញទេបង។ ឱកាសមានច្រើនបង ព្រោះអីលឺលោកគ្រូថា ឆ្នាំនេះមានចេញទៅវ៉ៃក្រៅប្រទេសច្រើន ចឹងខ្ញុំនឹងប្រឹងហ្វឹកហាត់ឲ្យខ្លាំងបង។ ក្ដីស្រមៃរបស់ខ្ញុំ គឺចង់វ៉ៃប្រដាល់សកលហ្នឹងឲ្យបានមេដាយបង។ និយាយរួមអត់ប្រាថ្នាអ្វីទេ សុំត្រឹមសំរឹទ្ធិក៏បានដែរ ក្នុងក្មុងកម្មវិធីអាស៊ី ឬស៊ីហ្គេម អីចឹងទៅបង”។

កីឡាការិនីប្រដាល់កម្ពុជាទី១ ដែលប្រកួតគុនខ្មែរ ពុំទាន់ស្គាល់ចាញ់នៅឡើយ នៅតាមសង្វៀនក្រៅស្រុកកន្លងមក រូបនេះ បានប្ដេជ្ញាហ្វឹកហាត់ និងសម្រួចបច្ចេកទេសផ្នែកប្រដាល់សកលឲ្យកាន់តែខ្លាងក្លា ដ្បិតឆ្នាំ២០១៩នេះ មានព្រឹត្តិការណ៍អន្តរជាតិច្រើន ដែលជាឱកាសសម្រាប់ខ្លួន ដើម្បីវាស់ស្ទង់សមត្ថភាព ឆ្ពោះទៅដណ្ដើមមេដាយសម្រចក្ដីស្រមៃ ដូចជាជើងឯកទ្វីបអាស៊ី និងស៊ីហ្គេម នៅហ្វីលីពីន ជាដើម។


សូមជម្រាបថា នៅ ស្រីពៅ ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកលជើងឯកទ្វីបអាស៊ី បុរស -នារី ឆ្នាំ២០១៩ ជាមួយនឹងជម្រើសជាតិប្រដាល់សកលឆ្នើមៗកម្ពុជា៦រូបផ្សេងទៀត ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់២៧ ខែមេសា នៅទីក្រុងបាងកក ប្រទេសថៃ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖