+855 16 757 168     samnob@keiladaily.com
KD Logo

សម្ដេចតេជោជំរុញឲ្យចៅក្រមអាជ្ញាកណ្ដាល​ប្រដាល់កាត់ក្ដីឲ្យ​សុក្រឹត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 182

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យអាជ្ញាកណ្ដាលចៅក្រមតាមសង្វៀនប្រដាល់​ទូរទស្សន៍មួយចំនួនកាត់សេចក្ដីឲ្យប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌។ 


ក្នុងពិធីជួបជុំអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី និងមន្ត្រីពាក់ព័ន្ធកីឡាកាលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា នៅកោះពេជ្រ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលលើកឡើងបែបនេះ ៖"កន្លែងខ្លះ បើកីឡាករបរទេសវ៉ៃកីឡាករខ្មែរមិនដួលទេ កីឡាករបរទេសនឹងចាញ់ដោយស្វ័យប្រវត្តិ។ នេះជារឿងអយុត្តិធម៌មួយសម្រាប់កីឡាករបរទេស។ ខ្ញុំមិនកាន់ជើងកីឡាករបរទេស ហើយមិនកាន់ជើងកីឡាករខ្មែរដែរ។ ទូរទស្សន៍ខ្លះទាល់តែកីឡាករខ្មែរវ៉ៃកីឡាករបរទេសឲ្យដួល ទើបបានទទួលឈ្នះ ឯទូរទស្សន៍ខ្លះកីឡាករ​បរទេសវ៉ៃខ្មែរឲ្យដួល ទើបកីឡាករបរទេសឈ្នះ។ វាទៅជាអ៊ីចេះទៅវិញ"។

សម្ដេចតេជោ ក៏បានលើកឡើងពីករណីកីឡាករ កែវ រំចង់ និងឡុង សុវណ្ណឌឿន កាលជិត១០ឆ្នាំមុនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានព្រមានថា ប្រសិនបើមិនមានការពង្រឹងក្រមសីលធម៌អាជ្ញាកណ្ដាល ចៅក្រម ហើយករណីអយុត្តិធម៌បែបនេះកើតឡើងទៀត សម្ដេចនឹងធ្វើអន្តរាគមន៍រកភាពសុក្រឹតដល់​កីឡាករ៕

អត្ថបទ​ ៖ អភ័យវង្ស
រូបភាព ៖ Facebook Samdech Hun Sen
  

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖