+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ ៖ សែន​ រ៉ាដេត គ្រាន់តែមកហាត់ពេលទំនេរប៉ុណ្ណោះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 308

លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកប្រចាំក្លិប Cambodian Top Team ប្រាប់ថា កីឡាករ សែន រ៉ាដេត បានចូលមកហ្វឹកហាត់នៅក្លិបរបស់លោក ដើម្បីរក្សារាងកាយឲ្យល្អនៅពេលទំនេរប៉ុណ្ណោះ មិនពាក់ព័ន្ធទៅនឹងគម្រោង​ចេញទៅប្រកួតនៅទីណាឡើយ។


គ្រូបង្វឹកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរបញ្ជាក់ថា ផ្ទះរបស់អតីតអ្នកប្រដាល់គុនខ្មែរខាងលើនៅក្បែរក្លិបលោកដែរ ដូច្នេះគេក៏ឆ្លៀតទៅហ្វឹកហាត់នៅកន្លែងលោកតែម្ដង។

ទាក់ទងទៅនឹងសំណួរថាតើចង់នាំប្អូនប្រុសកីឡាករ សែន រ៉ាឌី រូបនេះទៅប្រកួតនៅក្រៅប្រទេសឬអត់ លោក ហ៊ុន ច័ន្ទរាជ្យ បញ្ជាក់ដែរថា លោកបើកចំហរជានិច្ច ប្រសិនបើកីឡាករមានប្រភពនៅខេត្តកោះកុងចង់ទៅ។

គួរដឹងដែរថា សែន រ៉ាដេត បានដកខ្លួនពីសង្វៀនគុនខ្មែរជាងពីរឆ្នាំមកហើយ ដោយសារបញ្ហាផ្ទាល់ខ្លួន តែគេមិនបញ្ជាក់លម្អិតទេ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖