+855 16 757 168     samnob@keiladaily.com
KD Logo

PNN បង្ហាញ​បេក្ខជនគុនខ្មែរ៨រូបដណ្ដើមខ្សែក្រវាត់មាស ISI

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 986

កូយ ឡាយ, លន បញ្ញា, សុខ សាវិន, សារឿន ចន្ទ, ឡុង ជិន, ឃុន ឌីម៉ា, ឡៅ ចិត្រា និង ធន មករា គឺជាបេក្ខជនដែលត្រូវជម្រុះជាមួយកីឡាករថៃ៨រូបទៀតប្រជែងយកខ្សែក្រវាត់​មាស ISI Palm ទម្ងន់៦០គីឡូក្រាមនៅស្ថានីយទូរទស្សន៍ PNN។ 

លោក យាង សុធន ផលិតករកម្មវិធីប្រដាល់ PNN បានឲ្យដឹងពីលក្ខខណ្ឌប្រកួតបែបនេះ ៖"កម្មវិធីយើងមានប្រាក់រង្វាន់ធំ ១ម៉ឺនដុល្លារអាមេរិកអមដោយខ្សែក្រវាត់មាស។ កីឡាករដែលចូលរួមទាំងអស់មាន១៦នាក់ ខ្មែរ៨ ថៃ៨។ កីឡាករខ្មែរនឹងប៉ះថៃគ្រប់ការប្រកួតដំបូង។ រូបមន្តអ្នកឈ្នះទៅបន្ត អ្នកចាញ់ធ្លាក់។ យើងប្រកួតស្វែងរកម្ចាស់ខ្សែក្រវាត់ប្រាក់៤នាក់មុនរួចយកកីឡាករ៤រូបនេះ ឡើងទៅដណ្ដើមខ្សែក្រវាត់មាស"។


គួរដឹងដែរថា កម្មវិធីប្រដាល់ដណ្ដើមខ្សែក្រវាត់មាស ISI Palm របស់ PNN នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី១២ ខែឧសភា តទៅ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖