+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ៖ បើអ្នកប្រដាល់ខ្មែរចង់ខ្លាំង គួរផ្លាស់ប្ដូរវិធីសាស្ត្រហ្វឹកហាត់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 498

គ្រូបង្វឹកគុនចម្រុះកម្ពុជា លោក ហ៊ុន ច័ន្ទរាជ្យ លើកឡើងថា អ្នកប្រដាល់ខ្មែរមួយចំនួន គួរតែធ្វើការសិក្សានិងផ្លាស់ប្ដូរវិធីសាស្ត្រថ្មីៗ ក្នុងការហ្វឹកហាត់ប្រចាំថ្ងៃ ទៅតាមបច្ចេកទេសទំនើបបែបវិទ្យាសាស្ត្រ ប្រសិនជាពួកគេចង់ក្លាយជាកីឡាករអាជីព ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចប្រឡូកនិងផ្សាព្វផ្សាយគុនខ្មែរ នៅលើឆាកអន្តរជាតិ។


ម្ចាស់ក្លិបប្រដាល់ Cambodian Top Team ពន្យល់បែបនេះ៖ “ បាទខ្ញុំគិតថា បើកីឡាករខ្មែរយើងចង់ឡើង យើងគួរតែផ្លាស់ប្ដូរការហ្វឹកហាត់។ ប៉ុន្តែខ្ញុំក៏យល់ដែរថា វាថ្លៃ វាអស់លុយច្រើន។ ប៉ុន្តែក៏មានវិធីផ្សេងៗដែរ អត់អស់លុយច្រើន។ ហើយសម័យឥឡូវ សម័យ Internet យើងគ្រាន់តែ Search មើលតែបន្ថិតទៅ គេចេញរូបន្តអីឲ្យអស់ហើយ អត់មានអីពិបាកទេ។ វាមានវិធីអត់សូវអស់លុយ និងវិធីអស់លុយច្រើន"។ 

អគ្គលេខាធិការ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រូបនេះ បញ្ជាក់ទៀតថា របបអាហារហូបចុកប្រចាំថ្ងៃ និងហ្វឹកហាត់បែបវិទ្យាសាស្ត្រ ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីពង្រឹង សមត្ថភាពកីឡាករ កាន់តែរឹងមាំ។

គ្រូបង្វឹកគុនចម្រុះពន្យល់ ៖ “ ភាគច្រើនទាំងអស់ បើសិនជាពួកគាត់ចង់ឡើង។ និយាយរួមយើងប្រៀបធៀបជាមួយកីឡាករថៃ យើងថា ប៊ុស ខាវ ចុះ។ ប៊ុស ខាវ យើងដឹងហើយថា គាត់ជាកីឡាករល្បីម្នាក់នៅប្រទេសថៃ។ ពីមុនកាលគាត់វ៉ៃនៅ K1 គាត់ហាត់របៀប មួយថៃ ហាត់ធម្មតា ដូចតែខ្មែរយើងទេ។ ប៉ុន្តែពេលគាត់ចាប់ផ្ដើមឡើង ដោយសារគាត់ជួលគ្រូបរទេសមកបង្ហាត់ ដោយគេមិនមែនហាត់តែប្រដាល់ទេ ដូចថា Fight Science ដូចវិទ្យាសាស្ត្រចឹង។ ដូចថា គេមានម្ហូបបំប៉នរបស់គាត់។ គេត្រូវហាត់អីថ្ងៃណា។ ដូចថាម្ហូប ការហូបចុកអីចឹង ដែលធ្វើឲ្យយើងខ្លាំង។ ហើយការហាត់ត្រឹមតែ៣០ទៅ៤០ភាគរយទេ”។


សូមជម្រាបថា លោក ហ៊ុន ច័ន្ទរាជ្យ ក្រៅពីជាគ្រូបង្វឹកគុនខ្មែរ និងគុនចម្រុះអាជីព ម្ចាស់ក្លិបប្រដាល់ Cambodian Top Team ក៏ទទួលបង្ហាត់កីឡាលក្ខណៈសុខភាព ទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ នៅក្លិបផ្ទាល់របស់ខ្លួន៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖