+855 16 757 168     samnob@keiladaily.com
KD Logo

ទិត្យ សុវណ្ណគិរី ប្រាប់មូលហេតុចូលសង្វៀនវិញ និងចង់មានកេរ្ដិ៍ឈ្មោះជាថ្មីលើវិថីគុនខ្មែរ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 234

ការមិនទាន់ដាច់ចិត្តពីសង្វៀន គឺជាហេតុផលសំខាន់មួយដែលអ្នកប្រដាល់ជើងចាស់ ទិត្យ សុវណ្ណគិរី សម្រេចចិត្តវិលចូលប្រលូកគុនខ្មែរសាជាថ្មី ក្រោយបាត់មុខប្រមាណជាង៣ឆ្នាំ។


អតីតជើងខ្លាំងក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមកាលជិត១០ឆ្នាំមុននឹងបង្ហាញខ្លួនលើសង្វៀនអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយទូរទស្សន៍ PNN តតាំងកីឡាករថៃនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា។ គេថា មានចិត្តអន្ទះសារយ៉ាងខ្លាំងពេលមើលការប្រកួតម្ដងៗ ដូច្នេះក៏សម្រេចចិត្តចូលប្រកួតឡើងវិញតែម្ដង។

អតីតសិស្សរួមក្លិបជាមួយសែន រ៉ាឌី ពន្យល់ ៖”ខ្ញុំសម្រេចចិត្តចូលវ៉ៃវិញ ដោយសារនៅកន្លែងធ្វើការ ពេលឃើញគេវ៉ៃម្ដងៗ ចេះតែចង់ចូលវ៉ៃវិញ។ អផ្សុក ហើយចិត្តមិនទាន់ដាច់។ ខ្ញុំក៏សប្បាយចិត្តដែរដែល PNN ហៅប្រកួតអន្តរជាតិជាមួយថៃ។ និយាយទៅការប្រកួតលើកនេះខ្ញុំត្រៀមខ្លួនបានមួយអាទិត្យ ព្រោះទើបមកពីថៃ ហើយស្មានតែប្រកួតអាទិត្យក្រោយ តែយ៉ាងណាមិនអីទេ ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាព”។

កីឡាករមានប្រភពពីខេត្តកោះកុងទទួលស្គាល់ចំពោះថមថយសមត្ថភាពមកពីការខកខានឡើងរេញយូរ។ តែយ៉ាងណា មួយរយៈចុងក្រោយនៅឆ្នាំ២០១៩នេះ ទោះមិនទាន់ប្រកួតក្នុងស្រុក គេក៏បានឡើងសង្វៀននៅថៃ២ទៅ៣លើកដែរ។


ទិត្យ សុវណ្ណគិរី ដែលធ្លាប់ទៅបង្ហាត់គុនខ្មែរនៅជប៉ុនអំឡុងឆ្នាំ២០១៦ និង២០១៧ អះអាងថា គេនឹងតស៊ូក្រាញននៀលក្នុងអាជីពឈឺសាច់មួយនេះមួយរយៈធំទៀតដើម្បីក្រសោបយកកេរ្ដិ៍ឈ្មោះឡើងវិញ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖