+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ សាន សៅយ៉ាន់ បា្រប់យុទ្ធសាស្ត្រដែល ឡាំងកូស៊ីន ផ្ដួល ណុកក្រៈជីប នៅ“អធិរាជគុនខ្មែរ ISI PALM” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 144

ការបានត្រៀមកម្លាំងស៊ុសគ្រប់គ្រាន់ និងស្នៀតការពារកណ្ដាប់ដៃ ហើយវាយឆក់លឿន ជាយុទ្ធសាស្ត្រដ៏សំខាន់ ដែល ឃួន ឡាំងកូស៊ីន អាចផ្ដួលម្ចាស់មេដាយមាសពិភពលោក IFMA ៥សម័យរបស់ថៃ ណុកក្រៈជីប ស៊ីតផអែត ក្នុងទឹកទី២ នៅលើសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន កាលពីថ្ងៃទីអាទិត្យ ទី០២ ខែមិថុនា ថ្មីៗកន្លងមក។ នេះបើតាមការអះអាងពី គ្រូបង្វឹក សាន សៅយ៉ាន់ ។


គ្រូបង្វឹកជើងខ្លាំងគុនខ្មែរវ័យក្មេង ឃួន ឡាំងកូស៊ីន លោក សាន សៅយ៉ាន់ គ្រូបង្វឹកគុនខ្មែរពន្យល់ ៖ “ មុនគាត់ឡើងប្រកួត យើងបានប្រាប់គាត់ឲ្យបាំងដៃស្ដាំ ព្រោះអីកីឡាករថៃ គេពូកែកណ្ដាប់ដៃ ហើយម៉ាត់ត្រង់។ ចឹងខ្ញុំឲ្យគាត់រៀន និងហាត់បាំងដៃ។ ប្រសិនជាយើងមិនប្រើស្នៀតបាំងដៃទេ យើងអាចនឹងពិបាក។ ហើយកីឡាករថៃនេះ ពូកែទាត់ជើង ម៉ាត់ត្រង់”។ 

អតីតជើងខ្លាំងគុនខ្មែរ ដើមកំណើតពីខេត្តបន្ទាយមានជ័យ រូបនេះ បន្ថែមថា កូនសិស្សខ្លួន ឃួន ឡាំងកូស៊ីន ផ្ដួល ណុកក្រៈជីប បានជាលទ្ធផលមួយ នឹកស្មានមិនដល់ ដែលអាចយកឈ្នះជើងខ្លាំងថៃរូបនេះ បានយ៉ាងលឿន លើសពីការរំពឹងទុក។

លោក សាន សៅយ៉ាន់ បន្ថែម៖ “ សូម្បីតែខ្ញុំ ក៏នឹងស្មានមិនដល់ ព្រោះយើងនៅបទពិសោធខ្ចី។ ខ្ញុំបានគិតថាអាចយកឈ្នះគាត់បានលឿនចឹង។ ព្រោះអីថៃគេមក គេរាងមើលងាយយើង។ ចឹងការមើលងាយគេ ហើយប្រហែស យើងអាចបំបាក់កែង រាងទ្រេតហើយម៉ាត់មួយដៃ តាមម៉ាជង្គង់ទៀត”។


សូមជម្រាបថា ឃួន ឡាំងកូស៊ីន បានបំបាក់ជើងខ្លាំងថៃ និងជាម្ចាស់មេដាយមាសពិភពលោក IFMA ៥សម័យ ណុកក្រៈជីប ស៊ីតផអែត ក្នុងទឹកទី២ យ៉ាងកក្រើក ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន កាលពីថ្ងៃអាទិត្យ ទី០២ ខែមិថុនា នៅសង្វៀនភីអិនអិន ព្រែកព្នៅ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖