+855 16 757 168     samnob@keiladaily.com
KD Logo

កងស្យាមត្រៀមអាវុធសំខាន់ពីរពេលជួបឡៅ​ ចិត្រា ផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់នៅ PNN

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 222

កែង និងជង្គង់ គឺជាអាវុធពិសេសដែល​ជើងខ្លាំងថៃ កងស្យាម ត្រៀមរួចជាស្រេចសម្រាប់ទទួល​ឡៅ ចិត្រា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់​ប្រាក់អធិរាជគុនខ្មែរ ISI Palm របស់ PNN នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា។


មុន​ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រដំណាក់កាលដំបូងឈានយកខ្សែក្រវាត់មាស ឡៅ ចិត្រា បានទម្លាក់កីឡាករថៃ ចៈលើនឡាប ខណៈកងស្យាម ឈ្នះសារឿន ច័ន្ទ នៅជុំទី១។ 

កងស្យាម រៀបរាប់ ៖"ខ្ញុំបានត្រៀមខ្លួនយ៉ាងល្អ១០០ភាគរយ ជាពិសេសកែង និងជង្គង់។ អាវុធសំខាន់របស់ឡៅ ចិត្រា គឺកែង ឆ្វេង ហើយនឹងម៉ាត់ តែខ្ញុំនឹងយកឈ្នះរូបគេឲ្យបាន"។

ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM គឺជាស្ពានសម្រាប់កីឡាករទទួលបានសិទ្ធិឆ្ពោះទៅប្រកួតប្រជែងយកខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់ដល់ទៅ៤០លានរៀល។ សម្រាប់ខ្សែក្រវាត់ប្រាក់នេះក៏មានប្រាក់រង្វាន់លើកទឹកចិត្ត៤លានរៀលផងដែរដល់ជ័យលាភី។

ក្រៅពីគូដណ្ដើមខ្សែក្រវាត់ប្រាក់ទី១ខាងលើ នៅមានគូមិត្តភាពអន្តរជាតិជក់ចិត្ត៣គូផ្សេងទៀត ដោយម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន នឹងតតាំងជាមួយជើងខ្លាំងថៃ យ៉តចក្រគ្រិត និងអមដោយគូពន្លកគុនខ្មែរទល់នឹងថៃពីរគូផ្សេងទៀត។


អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports, ISI STEEL រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖