+855 16 757 168     samnob@keiladaily.com
KD Logo

វង្ស ណយ រំពឹងក្រសោបទីផ្សារប្រកួតឡើងវិញ ដើម្បីសន្សំប្រាក់ទុកមុនឈប់ពីអាជីព 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 303

ក្រោយហាក់ធ្លាប់ចុះប្រជាប្រិយភាពមួយកម្រិត នាមួយរយៈពេលកន្លងមក អ្នកប្រដាល់គុនខ្មែរ ជួរមុខ វង្ស ណយ អះអាងថា នឹងខិតខំពង្រឹងសមត្ថភាព ឆ្ពោះទៅក្រសោបឱកាសចាប់ទីផ្សារប្រកួតឲ្យបានញឹកញាប់ឡើងវិញ ដើម្បីសន្សំប្រាក់ឲ្យច្រើន មុនខ្លួនចូលនិវត្តន៍ពីវិថីសង្វៀន ដែលធ្លាប់ប្រឡូកមិនតិចជាង១០ឆ្នាំមួយនេះ។


អ្នកស្នងគុនខ្មែរ រហស្សនាម កូននាគខេត្តបៃលិន រៀបរាប់បែបនេះ ៖ “ ដោយសារមួយរយៈហ្នឹង សុខភាពអត់សូវល្អ ហើយពេលជាវិញ នឹងខំប្រឹងវ៉ៃប្រកួតឲ្យច្រើនតាមសង្វៀនស្ថានីយទូរទស្សន៍ ដើម្បីរកប្រាក់ឲ្យបានច្រើនសម្រាប់គ្រួសារ នៅពេលដែលយើងឈប់។ ដោយសារតែខ្ញុំរាងឈឺក្រពះ ហើយសុខភាពអត់សូវល្អ។ បាទ កីឡាករខ្លះ គេវ័យក្មេង ដូចជា រឿង សោភ័ណ្ឌ គាត់នៅក្មេង ហើយកីឡាករមួយចំនួនទៀត គាត់ចាស់ប៉ុន្តែសុខភាពល្អ គាត់អាចវ៉ៃបាន៤សប្ដាហ៍មែន ក្នុង១ខែ។ ប៉ុន្តែខ្ញុំឈឺ តែខ្ញុំនឹងខំធ្វើឲ្យបានល្អវិញដែរ។ បាទ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចក្រសោបទីផ្សារប្រកួតបានវិញ”។

អ្នកប្រដាល់ដែលមានផ្លែកែងដ៏មុតស្រួច ធ្លាប់បង្ហាញខ្លួននៅសង្វៀន ថៃហ្វៃត៍ រូបនេះ ក៏ស្នើដល់អ្នកស្រលាញ់វិស័យកីឡាប្រដាល់គុនខ្មែរ និងអ្នកគាំទ្រ បន្តជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្លួនបន្ថែមទៀត ដើម្បីឈានទៅចាប់ឱកាសស្ដារប្រជាប្រិយភាពឡើងវិញ នាពេលខាងមុខ។

សូមបញ្ជាក់ដែរថា វង្ស ណយ បានបង្ហាញវត្តមាន ក្នុងជំនូបមិត្តភាពអន្តរជាតិ ដោយចាញ់ពិន្ទុអ្នកប្រដាល់ថៃ កងថៃលែន ក្នុងកម្មវិធី”អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន កាលពីថ្ងៃទី០២ ខែមិថុនា កន្លងមក នៅសង្វៀនភីអិនអិន ព្រែកព្នៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖