+855 16 757 168     samnob@keiladaily.com
KD Logo

ស សី ជិះម៉ូតូចាស់ពីផ្ទះទៅដាក់ពាក្យធ្វើឮអាជ្ញាកណ្ដាលចៅក្រមគុនខ្មែររំពឹងបានចំណូលខ្លះជួយជីវភាព

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1087

អតីតអ្នកប្រដាល់គុនខ្មែរ ស សី សរសរលើគណនី Facebook ថា បានសម្រេចចិត្តដាក់ពាក្យទៅកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីធ្វើជាអាជ្ញាកណ្ដាលចៅក្រម។ 


កីឡាករជើងចាស់ខាងលើ​ដែលមានបទពិសោធនៅ ONE Championship ផងនោះបញ្ជាក់ថា ការដាក់ពាក្យនេះដោយរំពឹងបានចំណូលខ្លះដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

គួរដឹងដែរថា ស សី បាន​ប្រលូកនៅសង្វៀនគុនខ្មែរជាង១០ឆ្នាំមកហើយ មុនផ្អាកមួយរយៈធំដើម្បីចូលរួមប្រកួតគុនចម្រុះ។ 

មួយរយៈចុងក្រោយនេះ អតីតកីឡាករមានប្រភពពីខេត្តកណ្ដាលពុំមានសកម្មភាពទៀតទេ ព្រោះវ័យ​កាន់តែចាស់៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ONE Championship

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖