+855 16 757 168     samnob@keiladaily.com
KD Logo

អ៊ួច ធារិទ្ធ បង្ហើបថាពីមុនខ្លួនធ្លាប់ដើរផ្លូវខុស ចោលទាំងប្រដាល់ និងការសិក្សា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 340

អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាលជួរមុខ អ៊ួច ធារិទ្ធ រៀបរាប់ប្រវត្តិរបស់ខ្លួន ក្រោយបាត់មុខពីសង្វៀនមួយរយៈកន្លងមកថា ធ្លាប់បានដើរផ្លូវខុស ដោយពុំស្ដាប់ការទូន្មានគ្រូបង្វឹក និងឪពុកម្ដាយ ដែលខំអប់រំខ្លួនឲ្យល្អ រហូតធ្លាប់ឃ្លាតឆ្ងាយពីអាជីពប្រដាល់ និងបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី១២។


សិស្សគុនក្លិបប្រដាល់អាណាចក្រគុនខ្មែរ រូបនេះ អះអាងថា បានកែខ្លួនឡើងវិញ និងផ្ដាំផ្ញើដល់មិត្តរួមអាជីព និងអ្នកជំនាន់ក្រោយ កុំយកគំរូតាមខ្លួន កាលពីពេលកន្លងមក។

អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាលរៀបរាប់ ៖ “ និយាយទៅពីមុន ខ្ញុំដើរផ្លូវខុស អត់ស្ដាប់ដំបូន្មានម៉ាត់ប៉ា។ គាត់ប្រៀនប្រដៅឲ្យល្អតែខ្ញុំអត់ស្ដាប់ ហើយដើរផ្លូវខុស។ រៀនខ្ញុំក៏មិនសូវខំរៀន។ ខ្ញុំស្ដាយបំផុតពេលដែលរៀនដល់ថ្នាក់ទី១២ហើយ ខ្ញុំបោះបង់ចោល។ ចឹងខ្ញុំក៏ផ្ដាំផ្ញើដល់ប្អូនៗរលកក្រោយ សូមកុំដើរតាមផ្លូវខ្ញុំកាលពីពេលកន្លងមក។ ខ្ញុំស្ដាយបំផុត ព្រោះខ្ញុំរៀនដល់ថ្នាក់ទី១២ហើយ ខ្ញុំក៏បោះបង់។ ឥឡូវខ្ញុំចង់វិញ ធ្វើម៉េចវាហួសពេលហើយ”។

អ្នកស្នងគុនខ្មែរ ដើមកំណើតនៅរាជធានីភ្នំពេញ បន្ថែមថា ក្រៅពីតាំងចិត្តគោរពវិន័យ បង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាព រូបគេក៏ប្ដេជ្ញាខិតខំសាងកេរ្ត៍ឈ្មោះឡើងវិញ លើវិថីសង្វៀនផងដែរ។

ធារិទ្ធិ បន្ត ៖ “ បាទបទពិសោធខ្ញុំមកនេះ លោកគ្រូក៏បានផ្ដល់ដំបូន្មានឲ្យខ្ញុំខិតខំហ្វឹកហាត់។ ហើយពេលលោកគ្រូប្រដៅអី យើងត្រូវចេះស្ដាប់តាមគាត់ទៅគឺអត់ខុសទេ។ ព្រោះអីគាត់ស្ដីឲ្យយើង គាត់ចង់ឲ្យយើងល្អ។ ហើយយើងខំហាត់កីឡា មានពាក្យតែមួយគឺស៊ូ ទ្រាំ ហើយនិងហ្វឹកហាត់”។


សូមរំម្លឹកដែរថា អ្នកប្រយុទ្ធគុនខ្មែរ អ៊ួច ធារិទ្ធ ចូលហ្វឹកហាត់ប្រដាល់អំឡុងឆ្នាំ២០១០ និងមានបទពិសោធប្រកួតប្រមាណជាង៧០លើក។ កូនសិស្សគ្រូ ធី ណារិទ្ធ រូបនេះ ទើបបង្ហាញខ្លួនលើកដំបូង លើសង្វៀន”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ដោយផ្ដួលជើងខ្លាំងថៃ ឌេកឌឺ ស.ផ ប ថង ឲ្យអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី២ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ថ្មីៗកន្លងមក៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖