+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត រស្មី ថាខ្លួនគ្រុនឈាម មុនឈ្នះថៃនៅសង្វៀន“អធិរាជគុនខ្មែរ ISI PALM” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 174

អ្នកស្នងគុនខ្មែរវ័យក្មេង អេលីត រស្មី រៀបរាប់ថា មុនបង្ហាញវត្តមាន ក្នុងជំនួបមិត្តភាពអន្តរជាតិ លើសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន មួយសប្ដាហ៍ ខ្លួនមានជំងឺគ្រុនឈាម ដែលជាហេតុធ្វើឲ្យប៉ះផល់ដល់កម្លាំង ហើយធ្វើពុំសូវបានល្អ ក្រោយឈ្នះអ្នកប្រដាល់ថៃ សិរិមង្ឃុន ដោយពិន្ទុ ទាំងស្វិតស្វាញ កាលពីថ្ងៃអាទិត្យ ទី៣០ មិថុនា។


ថ្នាលគុនខ្មែរវ័យ១៥ឆ្នាំ ដើមកំណើតពីខេត្តបាត់ដំបង ទទួលស្គាល់ថា ខ្លួននៅមានចំណុចខ្វះខាតជាច្រើន ដូចជា កម្លាំងស៊ុស និងក្បាច់ឡាំជង្គង់ ជាដើម។

ពន្លកគុនខ្មែររៀបរាប់ ៖ “ មុនមកប្រកួត ខ្ញុំហ្វឹកហាត់បានច្រើនបង ប៉ុន្តែខ្ញុំងើបពីឈឺចឹង ទៅវ៉ៃកម្លាំងស៊ុសនៅតិចបង។ ខ្ញុំឈឺមុនមួយអាទិត្យ គឺជំងឺគ្រុនឈាម។ ចំណុចខ្សោយរបស់ខ្ញុំ គឺការចាប់ កម្លាំងស៊ុស និងក្បាច់ឡាំជង្គង់។ ពេលកម្លាំងខ្សោយចឹង ពេលប្រកួតមានអារម្មណ៍ថា លើកដៃលើកជើងអត់ចឹងរួច។ ពេលឡាំជង្គង់ ចូលចាប់គេដែរតែអត់ឈ្នះគេ ព្រោះយើងអត់សូវមានកម្លាំង អត់មានស៊ុស”។

កូនសិស្សគ្រូ ស៊ន អេលីត រូបនេះ ប្ដេជ្ញាថា នឹងខិតខំពង្រឹងចន្លោះខ្វះខាតនិងចំណុចខ្សោយរបស់ខ្លួន ដូចជា ស្នៀតចាប់ ឡាំជង្គង់ និងបង្កើនកម្លាំងស៊ុសឲ្យពេលល្អ ដើម្បីបន្តក្រសោបឱកាស ឡើងរេញប្រកួតក្នុងជំនួបមិត្តភាពអន្តរជាតិ ជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។


សូមបញ្ជាក់ថា អេលីត រស្មី បានបន្តរក្សាកំណត់ត្រាឈ្នះជាលើកទី២ ក្នុងជំនួបមិត្តភាពអន្តរជាតិ លើសង្វៀន “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន ក្រោយចៅក្រមកាត់សេចក្ដីឲ្យឈ្នះពិន្ទុអ្នកប្រដាល់វ័យក្មេងថៃ សិរិមង្ឃុន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ថ្មីៗកន្លងមក៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖