+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត សាន់ មិនបារម្ភពីជំនួបកាំឡៃយុគនៅ”អធិរាជគុនខ្មែរ ISI PALM 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 257

អ្នកលេងកណ្ដាប់ដៃវ័យក្មេង អេលីត សាន់ បានលើកឡើងថា កាំឡៃយុគ ក. រុមស៊ីថង ដែលខ្លួននឹងតតាំងក្នុងជំនួបមិត្តភាពអន្តរជាតិ លើសង្វៀន”អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ ជាជើងខ្លាំងថៃចាស់វស្សាមួយរូប ហើយធ្លាប់ផ្ដួលអ្នកប្រដាល់ទម្ងន់ស្រាលជួរមុខកម្ពុជាច្រើនរូបផងដែរ។


សិស្សគុនក្លិបប្រដាល់ ឆា្មសសែនសុខ អះអាងថា ទោះដឹងសមត្ថភាពគូប្រជែងរបស់ខ្លួនខ្លាំងក្លា បែបណាក្ដី ប៉ុន្តែរូបគេពុំរអារឡើយ ពោលបេ្ដជាប្រយុទ្ធឲ្យពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះ លើខ្លាចាស់ថៃរូបនេះ ក្នុងឱកាសបង្ហាញវត្តមាននៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន លើកដំបូងរបស់ខ្លួន។

អេលីត សាន់ ពន្យល់៖ “ សម្រាប់រូបប្អូន នឹងត្រៀមខ្លួនឲ្យបានពេញលេញ និងបញ្ចេញសមត្ថភាពឲ្យអស់។ ខ្ញុំអត់មកប្រកួតទេ នេះជាលើកទី១របស់ខ្ញុំ ដែលបានមកប្រកួតនៅ ភីអិនអិន ហើយប៉ះកីឡាករគេល្បីថាខ្លាំង ហើយមកប្រកួតនៅស្រុកខ្មែរអត់ដែលចាញ់ទេ។ ធ្លាប់ឃើញគាត់វ៉ៃ តែអត់ដែលប៉ះគាត់ផង។ គាត់ពូកែទាត់កាត់ និងបោះឌឺរិត បោះជង្គង់កាត់។ ជាចំណុចដែលគាត់ល្អមែនទែន។ និយាយឲ្យចំ សម្រាប់ប្អូនគឺអត់ខ្លាចទេបង។ សម្រាប់ក្បាច់គាត់ទាត់កាត់ និងជង្គង់បោះហ្នឹង គឺប្អូនមានវិធីបំបែកក្បាច់នេះបាន”។

អ្នកប្រយុទ្ធលើសមរភូមិសង្វៀន ដើមកំណើតពីខេត្តបាត់ដំបង រូបនេះ បន្ថែមថា ខ្លួននឹងសិក្សាយុទ្ធសាស្ត្រ ហើយប្រកួតដោយប្រើបច្ចេកទេស ដើម្បីតទល់អ្នកប្រដាល់ថៃ ដែលមានបទពិសោធជោកជាំដូច កាំឡៃយុគ នាថ្ងៃអាទិត្យនេះ។

អេលីត សាន់ បន្ត៖ “ខ្ញុំលែងហ៊ានសម្រុកខ្លាំងហើយ ដោយសារតែប៉ះជើងចាស់គឺអត់ងាយទៅទេ។ អត់ដូចក្មេងទាត់ល្មមៗទៅ តែជើងចាស់វ៉ៃមិនទៅទេ។ បាទ វ៉ៃធម្មតា វៃមួយៗ រកបច្ចេកទេសល្អៗ ដើម្បីអាចវ៉ៃឈ្នះគាត់”។


សូមជម្រាបថា ក្រៅពីជំនួបដ៏ជក់ចិត្តរវាង អេលីត សាន់ និង កាំឡៃយុគ ក.រុមស៊ីថង គូមិត្តភាពអន្តរជាតិមួយគូទៀត ជង្គង់ពិឃាត ប៉ោ ភារិទ្ធ ស្វាគមន៍អ្នកប្រដាល់ថៃ ប៉ិនធេង គៀតភុនធិប ដើម្បីអមគូប្រជែងខ្សែក្រវាត់ប្រាក់វគ្គផ្ដាច់ព្រ័ត្រ ”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ឡុង ជិន តតាំង តាញ់ មករា នាថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង១២ថ្ងៃតទៅ៕ 

ផ្ដល់សិទ្ធិ ៖ PNN Sports


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖