+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង ជិន ថានឹងមិនបន្ធូរដៃឡើយ ប៉ះ តាញ់ មករា ក្នុងជំនួបផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់បា្រក់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 109

មុនជំនួបវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ ប្រាក់ កម្មវិធីប្រដាល់”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នា ថ្ងៃអាទិត្យ សប្ដាហ៍នេះ អ្នកលេងជង្គង់ពិឃាដ ឡុង ជិន អះអាងថា ទោះ ក្រៅសង្វៀន តាញ់ មករា ជាបងប្អូន រួមអាជីព បែបណាក្ដី ប៉ុន្តែ ការឡើងរេញខ្លួននឹងមិនយោគយល់ ឬ បន្ថូលដៃ ឡើយ ដ្បិតនេះ ជា ការ ប្រកួត ដ៏សំខាន់ ហើយត្រូវការ ឈ្នះរៀងៗខ្លួន ។


នាអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃទី០១ ខែកក្កដា នៅក្លិបប្រដាល់ខ្លារខិនមានរិទ្ធ អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្ត កណ្ដាល រូបនេះ ប្រាប់ថា ខ្លួន នឹងប្រកួត ដោយប្រុងប្រយ័ត្ន និងពុំធ្វេសប្រហែសឡើយ ព្រោះ តាញ់ មករា ជា កីឡាករ វ័យក្មេង ហើយល្អ គ្រប់ក្បាច់ពុំអាចមើលស្រាលបាននោះទេ។

ឡុង ជិន រៀបរាប់ ៖ “ពេលខ្លះ មានកូនចិត្ត មួយ ថា អត់ចង់វ៉ៃ ព្រោះ យើង ធ្លាប់ជួបមុខគ្នា ធ្លាប់និយាយលេងជាមួ យគ្នា ។ ប៉ុន្តែ សម្រាប់ កម្មវិធី ខ្សែក្រវាត់នេះ មិនអាចយោគយល់បានទេបង។ ការ រាប់អាន ដឹង ថា រាប់អានហើយ ប៉ុន្តែ ឡើង លើ វ៉ៃដឹង វ៉ៃ។ សម្រាប់យើងអត់ដឹង ទេ យើងអត់អាចមើលងាយសមត្ថភាព គាត់ បានទេ ព្រោះគាត់ ល្អដែរ។ ប៉ុន្តែ ខ្ញុំនឹង ខំយកខ្សែក្រវាត់ ប្រាក់នេះ ឲ្យបាន ។ និយាយ ទៅ យើងមើលអត់ឃើញ សំខាន់ការ ប្រយ័ត្នរបស់ យើង។ ព្រោះតែភ្លាត់ ផ្លែគាត់ធ្ងន់ដែរអាចសន្លប់រៀងៗខ្លួន។ ចឹងខ្សែក្រវាត់នេះ មិនអាចវ៉ៃល្មមៗបានទេ ចង់ឈ្នះរៀងៗ ខ្លួន។ ចឹង តាយើង ប្រហែស មួយភ្លែតអាច បាត់បង់ខ្សែក្រវាត់”។

ឡុង ជិន បញ្ជាក់ថា ក្នុងជំនួប ដណ្ដើមខ្សែក្រវាត់ប្រាក់ ដើម្បីបន្តឱកាសទៅប្រជែង ខ្សែក្រវាត់មាសដ៏សំខាន់ មួយនេះ ខ្លួនបានបង្កើនការ ហ្វឹកហ្វឺន យ៉ាងល្អ និង ដិតដល់ ហើយរំពឹង ដណ្ដើមបានជ័យជម្ន លើអ្នកលេង វ័យក្មេង តាញ់ មករា នាថ្ងៃអាទិត្យនេះផងដែរ។


គួរបញ្ជាក់ថា ជំនួបវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ ទី២ ក្នុងកម្មវិធី ប្រដាល់ ”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន រវាង ឡុង ជិន និង តាញ់ មករា នឹងធ្វើឡើង នាថ្ងៃអាទិត្យ ទី ០៧ ខែកក្កដា សប្ដាហ៍នេះ ។ ក្នុងនោះ ក៏មានអមដោយ គូមិត្តភាពអន្តរជាតិ ដ៏ជក់ចិត្តពីរគូទៀតផង ដែរ រវាង អេលីត សាន់ តតាំងខ្លាចាស់ថៃ កាំឡៃយុគ ក.រុមស៊ីថង ស្របពេល ប៉ោ ភារិទ្ធ ស្វាគមន៍ អ្នកប្រដាល់ថៃ ប៉ិនធេង គៀតភុនធិប ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ១២ ថ្ងៃតទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖