+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង ជិន ៖ ខ្ញុំគិតថា អាចឈ្នះមករាក្រោយ​ប្រកួតមួយទឹកពីរទឹកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 254


ជើងខ្លាំង ឡុង ជិន សារភាពថា មុនឈានជើងឡើងសង្វៀនវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI Palm របស់ PNN កាលថ្ងៃអាទិត្យ ទី០៧ ខែកក្កដា គេមិនគិតថា អាចឈ្នះតាញ់ មករា ឡើយ តែក្រោយសាកក្បាច់គុនបានពីរទឹកដំបូង ក៏យល់ថា អាចដណ្ដើមជ័យជម្នះបាន។


សិស្សគុនក្លិបខ្លារខិនមានរិទ្ធិពន្យល់ថា បានប្រើជើងទាត់ទៅលើអ្នក​លេងគុនខ្មែរវ័យក្មេងមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិម្ដងហើយម្ដងទៀត តែក៏ទទួលស្គាល់ ខ្លួនមិនអាចវាយផ្ដាច់ឲ្យសន្លប់បានឡើយ ព្រោះដឹងថាអាចយកបានជ័យជម្នះទៅហើយនោះ។

ម្ចាស់ខ្សែក្រវាត់ប្រាក់ទីពីររបស់ PNN រៀបរាប់ ៖"សម្រាប់ខ្ញុំពេលមិនទាន់ឡើងប្រកួតគិតថា អាចពិបាកឈ្នះ តែពេលវាយបានមួយទឹកពីរទឹក គិតថាអាចយកឈ្នះ។ ចិត្តខ្ញុំមិនទាន់លះ បើលះអាចនឹងសន្លប់។ យើងតេស្ដជើងគាត់ គាត់ឈឺគាត់ថយ ហើយយើងដឹង តែ​មិនអាចយកសន្លប់បានទេ ព្រោះបើសំរុកខ្លាំងអាចនឹងគ្រោះថ្នាក់វិញ។ សម្រាប់ខ្ញុំបើគិតថា ឈ្នះហើយ មិនអាចប្ដូរអីបានទេ គឺត្រូវវាយការពារវិញ"។ 


អ្នកស្នងគុនខ្មែរមានប្រភពពីខេត្តកណ្ដាលបានបង្ហាញអារម្មណ៍រីករាយដែលអាចឈ្នះខ្សែក្រវាត់ទីពីរក្នុងអាជីព តែក៏សរសើរតាញ់ មករា ដែលក្មេង តែមានសមត្ថភាពល្អ និងអាវុធច្បាស់ៗ។


គួរបញ្ជាក់ថា ឡុង ជិន ជាម្ចាស់ខ្សែក្រវាត់ប្រាក់ទីពីរ បន្ទាប់ពីឡៅ ចិត្រា។ សប្ដាហ៍នេះ កូយ ឡាយ របស់ក្លិបទ័ពពិសេសឆ័ត្រយោង៩១១ម្នាក់ទៀត ត្រូវបើកឆាកយុទ្ធនាការជម្រុះខ្សែក្រវាត់ប្រាក់ទី៣៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖