+855 16 757 168     samnob@keiladaily.com
KD Logo

តាញ់ មករា ថា សមត្ថភាព ខ្លួននៅមានកម្រិត ក្រោយបរាជ័យខ្សែក្រវាត់ប្រាក់”អធិរាជគុនខ្មែរ ISI PALM” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 352

អ្នកប្រដាល់គុនខ្មែរ វ័យក្មេង តាញ់ មករា ទទួលស្គាល់ ថា ក្នុងជំនួបចាញ់រៀមច្បងរួមអាជីព ឡុង ជិន វគ្គផ្ដាច់ព្រ័ត្រ ប្រជែង ខ្សែក្រវាត់ ប្រាក់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន កាលពី ថ្ងៃអាទិត្យ ខ្លួនបានខិតខំអស់ពីលទ្ធភាព ហើយ ក៏ ធ្វើបានល្អពេញប្រាំទឹកផង ដែរ ប៉ុន្តែ សមត្ថភាព និង បច្ចេកទេស រូបគេ នៅមានកម្រិត ទើប ពុំអាចក្រសោបជ័យជម្នះ បន្ត ឱកាស ឈានទៅ វគ្គបន្ត ។


តាញ់ មករា រៀបរាប់ថា ខ្លួន សោកស្ដាយខ្លាំង ដែលបាត់បង់ឱកាសគ្រងខ្សែក្រវាត់ ប្រាក់ “អធិរាជគុនខ្មែរ ISI PALM“ ដ៏សំខាន់មួយនេះ។

កូនប្រុសលោក កែវ ពៅ ពន្យល់ ៖“គឺ មានចំណុច ខ្លាំង ៗរៀង ខ្លួនច្រើន បង គឺ មានវ៉ៃទៅ វ៉ៃមក ប៉ុន្តែ ចាញ់ គាត់ត្រង់សីជង្គង់។ គឺ បានហ្វឹកហាត់គ្រប់គ្រាន់ ហើយធ្វើបានល្អ ប៉ុន្តែ ខ្ញុំនៅមានកម្រិត។ មិនទាន់អស់ចិត្ត ទេ បង និយាយទៅ ចាញ់គេ ទទួលស្គាល់ចាញ់។ តែគ្រាន់តែមិនទាន់អស់ចិត្ត ខ្លួនឯង។ ដឹង ដែរ បង ទឹកទី ៥ រាង ខ្សោយ កម្លាំង។ សោកស្ដាយខ្លាំង អត់បានទទួលជ័យជម្នះ អត់បានគ្រងខ្សែក្រវាត់”។

បែបណាក្ដី អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្ត កំពង់ឆ្នាំ ង រូបនេះ អះអាងថា បរាជ័យនេះ ខ្លួនមិន បោះបង់ ឬ បាក់ទឹកចិត្តឡើយ ហើយ ប្ដេជ្ញា ព្យាយាម អភិវឌ្ឍសមត្ថភាព បន្តទៅមុខ ទៀត ។

មករា បន្ត ៖ “ សម្រាប់ខ្ញុំ បរាជ័យច្រើន បង ហើយ មិនបានបោះបង់ ឬ បាក់ទឹកនោះទេ។ ហើយ យកបទពិសោធនេះ ខិតខំប្រឹង ប្រែងបន្តក្ដីស្រមៃ ទៅទៀត”។


សូមបញ្ជាក់ថា តាញ់ មករា បានបោះបង់ឱកាស ប្រកួតប្រជែង ក្នុងកម្មវិធី ប្រដាល់ “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន ឆ្ពោះទៅប្រជែង ខ្សែក្រវាត់ មាស ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ អាមេរិក ហើយ ក្រោយ ចាញ់ពិន្ទុ ឡុង ជិន នាវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ប្រាក់ កាលពី ថ្ងៃអាទិត្យ ទី ៧ ខែកក្កដា។ ដោយឡែក គិត ត្រឹមពេលនេះ បេក្ខភាព គុនខ្មែរពីររូប រួមមាន ឡៅ ចិត្រា និង ឡុង ជិន បានក្លាយជា ម្ចាស់ខ្សក្រវាត់ ប្រាក់រៀងៗ ខ្លួន ហើយ កក់កៅអី វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ៕


ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖