+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ីម សេរី បង្ហើបគម្រោងបញ្ចប់ភាពនៅលីវ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 387

ក្រោយ ប្រឡូកអាជីព លើសង្វៀនប្រមាណជិត ១០ ឆ្នាំ ហើយសន្សំកម្រៃ ជួយឪពុកម្ដាយ ធូរស្រាលមួយកម្រិត អ្នកប្រដាលគុនខ្មែរទម្ងន់ ស្រាលជួរមុខ ហ៊ីម សេរី បង្ហើបថា បើមិនមែនការ ប្រែប្រួលនោះទេ នៅ ឆ្នាំ២០២០ខាងមុខ ខ្លួនគ្រោងរៀបអាពារណ៍ពិពារណ៍បញ្ចប់ភាព នៅលីវ ដែលអនាគតភរិយា របស់ ខ្លួន មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។


កីឡាករជម្រើសជាតិគុនខ្មែរ ប្រភេទទម្ងន់ ៥១គីឡូក្រាម រៀបរាប់បែបនេះ៖ “ ឥឡូវខ្ញុំអាយុ២៥ ជិត២៦ ហើយ។ ខ្ញុំគិតថា រៀបការ នៅ ឆ្នាំមុខនេះហើយ។ ប្រពន្ធនៅខាងកំពង់ឆ្នាំង។ ប្រសិនខ្ញុំមានគ្រួសារ ទៅ ខ្ញុំអាចវ៉ៃបាន ខ្ញុំនៅវ៉ៃទៀត។ ឲ្យតែកម្លាំង ខ្ញុំអាចនៅបាន ខ្ញុំនៅតែបន្តអាជីពប្រដាល់នេះទៀត ព្រោះអាជីពនេះ វាសមរម្យដែរ បង។ អាចរកចំណូលបានច្រើនគួរសម បើយើងបាន២ប្រកួតអី ក្នុងមួយខែ ។ ហើយណាមួយ ខ្ញុំអត់មានអាជីពអីផ្សេងទេ”។

ហ៊ីម សេរី បន្ថែម ថា ទោះ ក្រោយ រៀបការ កម្លាំងអាចនឹង ស្រុតជាងមុន ដោយសារវ័យកាន់តែចាស់បែបណាក្ដី ប៉ុន្តែ សិស្សគុនក្លិបប្រដាល់តាព្រហ្មមានជ័យ រូបនេះ ប្ដេជ្ញានឹង ខិតខំពង្រឹង សមត្ថភាព ហើយបន្ត ឡើងរេញ ប្រកួត រហូតដល់ពេលចូលនិវត្តន៍។

កូនសិស្សលោក មាស សុគ្រី បន្ថែម ៖ ” ខ្ញុំដឹង ថា ពេលយើង មានគ្រួសារ ទៅ អាចនឹង បាក់កម្លាំង ជាង ពាក់កណ្ដាល។ ហើយបើចង់រក្សា កម្លាំង ត្រូវតែ ហ្វឹកហាត់ ប្រចាំ ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំរពឹង ថា នឹងបន្តធ្វើឲ្យបានល្អ ដូច សព្វដងចឹង”។




គួរបញ្ជាក់ដែរ ថា ហ៊ីម សេរី ចាប់ផ្ដើមអាជីព ប្រដាល់ តាំងពីអាយុ ១៨ ឆ្នាំ និង ធ្លាប់ឆ្លងកាត់បទពិសោធ លើសង្វៀនទាំងជំនួបជាតិ និង អន្តរជាតិ មិនតិចជាង ១០០ដងនោះឡើយ។ កូនសិស្ស គ្រូ មាស សុខគ្រី រូបនេះ ក៏ជា កីឡាករ ជម្រើសជាតិ គុនខ្មែរ ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ត្រៀមចេញទៅចូលរួម ប្រកួត ប្រជែង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីន នា អំឡុង ខែ វិច្ឆិកា ខាងមុខ នេះ ផង ដែរ ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖