+855 16 757 168     samnob@keiladaily.com
KD Logo

ប៉ោ ភារិទ្ធ កំពុងសន្សំកម្រៃពីសង្វៀនគ្រោងសង់ផ្ទះ ខណៈសព្វថ្ងៃរស់នៅផ្ទះជួល 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 347

អ្នកប្រដាល់គុនខ្មែរជួរមុខមួយរូប ប៉ោ ភារិទ្ធ ឬ យ៉េន ឌីណា បង្ហើបថា ខ្លួនកំពុងខិតខំឡើងសង្វៀនប្រកួតសន្សំប្រាក់ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ គ្រោងសង់ផ្ទះសមរម្យផ្ទាល់ខ្លួនមួយកន្លែង ជាជម្រកគ្រួសារ នាពេលខាងមុខ ខណៈសព្វថ្ងៃ ពីរនាក់ភរិយរស់នៅផ្ទះជួល។


កូនសិស្សអតីតកំពូលអ្នកប្រដាល់កម្ពុជា អេ ភូថង រៀបរាប់បែបនេះ ៖ “ទីផ្សារប្រកួតឥឡូវបានគួរសមបង។ មួយរយៈនេះ ខ្ញុំវ៉ៃ៧ប្រកួតជាប់គ្នាបង។ ប៉ុន្តែពេលវ៉ៃមួយប្រកួតសប្ដាហ៍ក្រោយហើយ ខ្ញុំសម្រាក។ សប្ដាហ៍ក្រោយទៀត ទើបប្រកួតទៀត។ គម្រោងខ្ញុំ គឺចង់ធ្វើផ្ទះមួយឲ្យប្រពន្ធនៅបង។ ព្រោះអីរាល់ថ្ងៃនៅផ្ទះជួលគេ។ ពេលវ៉ៃបានលុយមក គ្រាន់ថ្លៃផ្ទះជួលគេ អស់បាត់ហើយបង។ ឥឡូវកំពុងតែសន្សំលុយសិន។ គម្រោងដឹងថាធ្វើផ្ទះ មិនទាន់ដឹងថាធ្វើកន្លែងណាទេ។ ឥឡូវអត់ទាន់ដឹងទេ ព្រោះកំពុងពិភ្សាគ្នា។ សម្រាប់ខ្ញុំសូមបងប្អូនបន្តជួយគាំទ្រខ្ញុំ។ បើថានៅគាំទ្រខ្ញុំ។ ខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាព មិនឲ្យបងប្អូនអស់អារម្មណ៍ អស់ចិត្តពីខ្ញុំ ដូចមុនទៀតទេ”។

សិស្សគុនសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម រូបនេះ បន្ថែមថា ខ្លួននឹងប្រឹងប្រែងអភិវឌ្ឍ និងពង្រឹងសមត្ថភាពឲ្យកាន់តែរឹងមាំបន្តបន្ទាប់ទៀត ឆ្ពោះទៅសាងកេរ្ត៍ឈ្មោះលើសង្វៀនឲ្យល្បីល្បាញដូចមុន ដើម្បីក្រសោបទីផ្សារប្រកួតឲ្យបានញឹកញាប់ សន្សំប្រាក់ឲ្យគ្រប់គ្រាន់ សង់ផ្ទះមួយសមរម្យ សម្រេចក្ដីស្រមៃជូនភរិយា។


សូមជម្រាបដែរថា ប៉ោ ភារិទ្ធ ឬ យ៉េន ឌីណា ធ្លាប់បាត់មុខពីវិថីគុនខ្មែរមួយរយៈ កាលពីពេលកន្លងមក ហើយក៏វិលឡើងសង្វៀនជាថ្មី ហើយកំពុងក្រសោកប្រជាប្រិយភាពខ្លួនឡើងវិញ ក្រោយរៀបការរួច និងមានការជំរុញ រួមទាំងលើកទឹកចិត្តខ្លាំងពីភរិយា។ ជើងខ្លាំងមួយរូបរបស់កម្ពុជារូបនេះ ក៏ទើបបង្ហាញវត្តមានលើសង្វៀន “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន ដោយយកឈ្នះពិន្ទុលើអ្នកប្រដាល់ថៃ ប៉ិតធេង គៀតផុនធិប ផងដែរ កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖