+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង ជិន ចិញ្ចឹមមហិច្ឆតាឈានដល់ផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស“អធិរាជគុនខ្មែរ ISI PALM” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 136

ក្រោយក្លាយជា ម្ចាស់ខ្សែក្រវាត់ ប្រាក់ទី ២ នៃកម្មវិធី ប្រដាល់”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន កាលពី ថ្ងៃអាទិត្យ ដោយយកឈ្នះពិន្ទុ តាញ់ មករា នាវគ្គផ្ដាច់ព្រ័ត្រ អ្នកប្រដាល់ គុនខ្មែរ ជួរមុខ ឡុង ជិន អះអាង ថា នឹង បង្កើនការ ហ្វឹកហាត់ ទ្វេរដង ថែមទៀត ដើម្បី ពង្រឹងសមត្ថភាពបន្ថែម ឆ្ពោះ ទៅប្រកួតប្រជែង ដ៏តានតឹង នា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយរំពឹង ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ។


អ្នកប្រយុទ្ធគុនខ្មែរ ដើមកំណើតពីខេត្តកណ្ដាល រៀបរាប់បែបនេះ ៖“ សម្រាប់ខ្ញុំ មានអារម្មណ៍រភើប ដែលបានខ្សែក្រវាត់ទី ២ សម្រាប់ខ្ញុំ។ បន្តទៅទៀត ខ្ញុំនឹង ហ្វឹកហាត់ យករាងកាយ ឲ្យខ្លាំងជាងនេះទៀត ហើយ ហាត់ដៃឲ្យធ្ងន់ៗជាងហ្នឹង ។ ហើយ បន្ថែមចាប់ ឲ្យរឹងជាងនេះ។ និង រកក្បាច់ល្អៗ ដើម្បីត្រៀមប៉ះកីឡាករ គេល្អៗនាពេលខាងមុខទៀត។ អត់ទម្លាក់ដៃទៀត។ ខ្ញុំខំប្រឹង ព្យាយាមទៀត ព្រោះអីបើយើងអាចឈ្នះវគ្គក្រោយទៀត យើងអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ បានលុយធំ”។

បែបណាក្ដី ឡុង ជិន បន្ថែម ថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស នឹងភាព ស្វិតស្វាញ ខ្លាំង ដោយសារ តែ ក្រៅពីអ្នកលេងគុនខ្មែរឆ្នើមៗ រួមទាំង ឡៅ ចិត្រា ក្នុងនោះ បេក្ខភាព ថៃ ក៏សុទ្ធ សឹង តែជា អ្នកប្រដាល់ជួរមុខ។

ឡុង ជិន បន្ថែម ៖ “សម្រាប់ ខ្ញុំ កម្ពុជាកីឡាករ ឡៅ ចិត្រា មើលទៅរាងខ្ពស់ជាង គេ ហើយល្អជា ងគេ បើបង ឌីម៉ា អត់អាចចូលរួមប្រកួត បាន។ តែ កីឡាករ ថៃ ដែលអត់ទាន់មកប្រកួត យើងអត់ទាន់ដឹងទេ។ សម្រាប់ ខ្ញុំរំពឹង ៥០ភាគរយសិនទេ ព្រោះអីយើងអត់ទាន់ដឹង ថា កីឡាករ រូបណាៗ ឡើង មកប៉ះខ្ញុំ។ ហើយ កីឡាករ ថៃ ប៉ុន្មានរូបទៀត ក៏យើងអត់ទាន់ដឹង”។


សូមបញ្ជាក់ថា ឡុង ជិន ជា បេក្ខភាព គុនខ្មែរ ទី២ បន្ទាប់ពី ឡៅ ចិត្រា ដែល បានគ្រងខ្សែក្រវាត់ ប្រាក់ “អធិរាជគុនខ្មែរ ISI PALM” របសភីអិនអិន ក្រោយឈ្នះពិន្ទុ តាញ់ មករា វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី ៧ ខែកក្កដា។ ឡុង ជិន និង ឡៅ ចិត្រា ក៏បានកក់កៅអី វគ្គពាក់កណ្ដាលផ្ដាត់ព្រ័ត្រខ្សែក្រវាត់មាសរៀងៗខ្លួន ដោយឈរចាំ ម្ចាស់ខ្សែក្រវាត់ប្រាក់ពីររូប ផ្សេងទៀត៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖