+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត សាន់ ប្រាប់ដើមចមចាប់អាជីពគុនខ្មែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 199

អ្នកប្រដាល់គុនខ្មែរមានកេរ្ដិ៍ឈ្មោះមួយរូប អេលីត សាន់ រៀបរាប់ពីដំណើរដើមទងចាប់អាជីពលើសង្វៀនថា ខ្លួនផ្ដើមហ្វឹកហាត់ដំបូង នៅឆ្នាំ២០១៧ ជាមួយអតីតជើងខ្លាំង នួន ភិរម្យ។ ក្រោយមក រូបគេបានផ្ដល់ប្ដូរមករួមរស់ជាមួយក្លិបប្រដាល់ឆ្មាស សែនសុខ ហើយខំប្រឹងហ្វឹកហ្វឺនសាងប្រជាប្រិយភាព រហូតដល់សព្វថ្ងៃ។


អ្នកប្រដាល់មានដើមកំណើតពីខេត្តបាត់ដំបង ឲ្យដឹងបែបនេះ ៖ “ប្អូនដើមអាជីពប្រដាល់មកគឺនៅឆ្នាំ២០១៧។ ប៉ុន្តែដោយសារជីវភាពគ្រូសារប្អូនខ្វះខាតច្រើន ប្អូនក៏ផ្អាក់មួយរយៈ។ ហើយក៏ចូលវ៉ៃវិញ នៅឆ្នាំ២០១៨ រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩ ហ្នឹង។ ក៏បានចាប់អាជីពជាប់។ ពីមុន គឺប្អូនហាត់ជាមួយលោកគ្រូ នួន ភិរម្យ។ ចឹងទៅ ឈ្មោះប្អូនពិតប្រាកដ គឺ លិញ ភារម្យ។ ប៉ុន្តែក្រោយមក ដោយសារលោកគ្រូគាត់មានបញ្ហាគ្រួសារគាត់ ក៏ផ្ទេរប្អូនមកឲ្យ ស៊ន អេលីត។ ហើយក៏បានហ្វឹកហាត់ជាមួយលោកគ្រូ ស៊ន អេលីត រហូតដល់សព្វថ្ងៃនេះ"។

អ្នកស្នងគុនខ្មែរវ័យ២៥ឆ្នាំ រូបនេះ បន្ថែមថា ក្រៅពីស្រលាញ់ និងចង់មានឈ្មោះល្បីលើវិថីសង្វៀនដើម្បីជួយសម្រួលជីវភាពគ្រូសារ ខ្លួនក៏ធ្លាប់ធ្វើការស៊ីឈ្នួលកាប់ជ្រូកលក់ផងដែរ មុនចាប់អាជីពប្រដាល់។

កីឡាករធ្លាប់វាយក្រោមឈ្មោះ លិញ ភារម្យ បន្ត ៖ “ ទី១ ចិត្តស្រលាញ់ផងដែរ ហើយម៉្យាងទៀតអត់បានរៀនបានសូត្រ ហើយនៅក្មេងធ្វើការគេអត់ទទួល ចឹងក៏ចូលហត់ប្រដាល់តែម្ដង ដើម្បីបានលុយតិចតួចជួយម៉ែខ្លះ ចាយខ្លួនឯងខ្លះ។ ពីមុនប្អូនរកស៊ីកាប់ជ្រូកឲ្យគេបង។ ធ្វើនៅជិតផ្ទះរយៈពេលជិត២ឆ្នាំ។ គឺប្អូនចេះទាំងកាប់ ទាំងលក់។ ជីវភាពកាប់ជ្រូករកលុយបានដែរបង ប៉ុន្តែប្អូនធ្លាប់មកហាត់ប្រដាល់ម្ដងចឹងមក ឃើញគេបើកប្រដាល់នៅទូរទស្សន៍ ចិត្តស្រលាញ់ក៏ចូលមកវ៉ៃម្ដងទៀត រហូតដល់សព្វថ្ងៃ”។


គួរដឹងដែរថា អេលីត សាន់ ដែលមានឈ្មោះដើម លិញ ភារម្យ ឆ្លងកាត់បទពិសោធលើសង្វៀនប្រមាណជាង៣០លើក ក្រោយចាប់អាជីពប្រដាល់ឡើងវិញរយៈពេលជាង១ឆ្នាំកន្លងមក។ កូនសិស្សគ្រូ ស៊ន អេលីត រូបនេះ ទើបបង្ហាញវត្ថមានក្នុងជំនួបមិត្តភាពអន្តរជាតិ នៅកម្មវិធី “អធិរាជគុនខ្មែរ ISI PAML “ របស់ភីអិនអិន លើកដំបង ដោយចាញ់ពិន្ទុអ្នកប្រដាល់ថៃជើងចាស់ កាំឡៃយុគ ក.រុមស៊ីថង កាលពីថ្ងៃទី៧ ខែកក្កដា ថ្មីៗកន្លងមក៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖