+855 16 757 168     samnob@keiladaily.com
KD Logo

កូយ ឡាយ ប្ដេជ្ញា យកឈ្នះ ជុំដំបូងខ្សែក្រវាត់”អធិរាជគុនខ្មែរ ISI PALM” PNN 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 159

អ្នកប្រដាល់គុនខ្មែរ វ័យក្មេង កំពុងឡើង កូដ កូយ ឡាយ អះអាង ថា ខ្លួនបានហ្វឹកហាត់ដិតដល់ ហើយ ត្រៀមរួចជាស្រេច និងប្ដេជ្ញា ខិតខំដណ្ដើមជ័យជម្នះ ក្នុងជំនួបតទល់ ជើងខ្លាំង ថៃ ជ្មួកភិត នាវគ្គជម្រុះជុំដំបូង នៅថ្ងៃអាទិត្យ ទី ១៤ ខែកក្កដា សប្ដាហ៍នេះ ដើម្បី ស្វែងរក កៅអី ឆ្ពោះទៅប្រជែង ខ្សែក្រវាត់ប្រាក់ ទី៣ នៃកម្មវិធី ប្រដាល់ “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន។


នាក្លិបប្រដាល់ ទ័ពពិសេសឆ័ត្រយោង៩១១ កាលពីថ្ងៃទី ១០ ខែកក្កដា កូយ ឡាយ រៀបរាប់បែបនេះ ៖ “សម្រាប់ការ ហ្វឹកហាត់ វិញ ខ្ញុំបានហ្វឹកហាត់ ទៀងទាត់ តាមពេលវេលា ម៉ោង។ ព្រោះអីចេញវ៉ៃញឹក។ ១ខែ ឡើងវ៉ៃពីរ២ ទៅ៣ ប្រកួត។ ការ ត្រៀមខ្លួន គឺបានត្រៀមយូរហើយ ប៉ុន្តែ ការ ប្រកួតញឹកញាប់កន្លងមក ធ្វើឲ្យខ្ញុំស្រុតកម្លាំង ដែរ ។ ប៉ុន្តែ ពីរទៅបីថ្ងៃទៀត អាចកម្លាំង នឹង ឡើង ពេញវិញ។ សមត្ថភាព ដៃគូអត់ទាន់ដឹង ទេ តែ ចាំឡើង សង្វៀនតែម្ដង ចាំ ដឹង ។ សំខាន់ខ្ញុំប្រឹង ប្រឺង អស់ពីសមត្ថភាព និង វ៉ៃឲ្យអស់ពីសមត្ថភាព ដើម្បី យកជ័យជម្នះឲ្យខ្លួនឯងឲ្យបាន”។

សិស្សគុនរួមក្លិប ជើង ខ្លាំង ឡៅ ចិត្រា រូបនេះ បន្ថែម ថា ខ្លួនរំពឹង ៧០ភាគរយ នឹង ក្រសោបបានជោគជ័យ នាជុំជម្រុះដំបូង មួយនេះ ដើម្បី បន្តឱកាស ប្រជែង ខ្សែក្រវាត់ ប្រាក់ ក្នុងកម្មវិធីប្រដាល់ “ អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន ដ៏សំខាន់មួយនេះ។

កូយ ឡាយ បន្ថែម ៖ “ រំពឹងដំបូង ៧០ភាគរយ។ ព្រោះជុំដំបូង វាសំខាន់ បើចាញ់ គឺធ្លាក់។ ហើយសង្ឃឹម ថា អាច យកជ័យជម្នះនេះ ឲ្យបាន ប្រកួតក្រោយអាចទៅប្រកួតដណ្ដើមខ្សែក្រវាត់ ប្រាក់។ ព្រោះអី ខ្ញុំបានគោរពតួនាទីហ្វឹកហាត់ត្រឹម ត្រូវ និង ទៀងម៉ោងនៃការហាត់”។


សូមបញ្ជាក់ថា កូយ ឡាយ នឹង បើកយុទ្ធានាការ ជុំជម្រុះខ្សែក្រវាត់ ដំបូងរបស់ ខ្លួន តតាំង អ្នកប្រដាល់ ថៃ ល្អកែង ប្រលែង ជង្គង់ ជ្មួកភិត ដើម្បីរកកៅអី ទៅ ប្រជែង ខ្សែក្រវាត់ប្រាក់ទី ៣ “អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន នាថ្ងៃអាទិត្យ ទី ១៤ ខែកក្កដា សប្ដាហ៍នេះ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖