+855 16 757 168     samnob@keiladaily.com
KD Logo

លន បញ្ញា ផ្ដើមយុទ្ធនាការជម្រុះខ្សែក្រវាត់ប្រាក់ទី៣​របស់ PNN ថ្ងៃអាទិត្យនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 325

ថ្ងៃអាទិត្យ ទី២១ ខែកក្កដា នេះ ជើងខ្លាំងគុនខ្មែររលកថ្មី លន បញ្ញា ត្រូវចូលខ្លួនអង្រួនសង្វៀន PNN ព្រែកព្នៅ ត្រួសត្រាយផ្លូវទៅដណ្ដើមសិទ្ធិជួប ជ្មួកភិត ផ្រានយីស៊ីបហុក វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៣នៃកម្មវិធីអធិរាជគុនខ្មែរ ISI Palm។

ឧបសគ្គដំណាក់កាលដំបូងរបស់សិស្សគុនសមាគមកីឡាប្រដាល់ក្រសួងការពារជាតិខាងលើ គឺត្រូវប្រជែងជាមួយខ្លាកំណាចថៃចង្កូមស្រួចមុត យុទ្ធកាន ភិត ប៉ ត អ។


ជាមួយគ្នានេះដើម្បីញុំាងបរិយាកាសឱ្យកាន់តែរំភើបកក្រើក អ្នកស្នងគុនខ្មែរ កំពែង ខ្មៅ នឹងសម្ដៅមក PNN សាកស្នៀតជាមួយអតីតជើងឯកសង្វៀនរ៉ាចដាំណឺន ដកម៉ៃឌែង អ ជីរ៉ាវ៉ាន។

មិនតែប៉ុណ្ណោះ ក៏មានអមដោយ ពន្លកគុនខ្មែរសិស្សរួមក្លិបរស្មីភូមិគាប ថូ សុធៀប ទទួលឱ្យអ្នកប្រដាល់ថៃវ័យក្មេង ក្រៀងក្រៃ ចូលសងសឹក ខណៈ វ័ន ថៃដេ ជួប អារ៉ាន់លេក។

ដូច្នេះ សូមបងប្អូនរង់ចាំអ៊ុតមើលថា រវាងលន បញ្ញា និង យុទ្ធកាន ភិត ប៉ ត អ នរណាជាក្លាយជាបេក្ខជនម្នាក់ទៀតទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៣អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់ដែលផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports & ISI STEEL៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖