+855 16 757 168     samnob@keiladaily.com
KD Logo

លន បញ្ញា និងយុទ្ធកានថ្លឹងទម្ងន់រួចស្រេចមុនវគ្គជម្រុះខ្សែក្រវាត់ប្រាក់ទី៣ PNN

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 353

អ្នកលេងគុនខ្មែរកំពុងរះ លន បញ្ញា និងគូប្រជែងថៃ យុទ្ធកាន បានថ្លឹងទម្ងន់រួចរាល់អស់ហើយនៅព្រឹកថ្ងៃសៅរ៍ ទី​២០ ខែកក្កដា មុនប៉ះគ្នាក្នុងវគ្គជម្រុះខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI Palm របស់ PNN នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា។


ជាមួយគ្នានេះដើម្បីញុំាងបរិយាកាសឱ្យកាន់តែរំភើបកក្រើក អ្នកស្នងគុនខ្មែរ កំពែង ខ្មៅ នឹងសម្ដៅមក PNN សាកស្នៀតជាមួយអតីតជើងឯកសង្វៀនរ៉ាចដាំណឺន ដកម៉ៃឌែង អ ជីរ៉ាវ៉ាន។


មិនតែប៉ុណ្ណោះ ក៏មានអមដោយ ពន្លកគុនខ្មែរសិស្សរួមក្លិបរស្មីភូមិគាប ថូ សុធៀប ទទួលឱ្យអ្នកប្រដាល់ថៃវ័យក្មេង ក្រៀងក្រៃ ចូលសងសឹក ខណៈ វ័ន ថៃដេ ជួប អារ៉ាន់លេក។


ដូច្នេះ សូមបងប្អូនរង់ចាំអ៊ុតមើលថា រវាងលន បញ្ញា និង យុទ្ធកាន ភិត ប៉ ត អ នរណាជាក្លាយជាបេក្ខជនម្នាក់ទៀតទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៣អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់ដែលផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports & ISI STEEL៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖