+855 16 757 168     samnob@keiladaily.com
KD Logo

សុខ ធី ៖” ប៉ះ រថថាំង ខ្ញុំទទួលបានបទពិសោធច្រើន” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 253

អ្នកប្រដាល់ទម្ងន់ស្រាលកម្ពុជា ដែលមានឈ្មោះបោះសំឡេងមួយរូប នៅលើឆាកជាតិ និងអន្តរជាតិ សុខ ធី ហៅ កាកា បង្ហើបថា ក្រោយធ្លាប់បានប្រកួតជាមួយជើងខ្លាំងថៃ រថថាំង ជិតមឿងនុន នៅសង្វៀន ONE Championship កាលពីខែឧសភា កន្លងមក ទោះលទ្ធផលចាញ់ បែបណាក្ដី ប៉ុន្តែខ្លួនទទួលបានបទពិសោធ និងបច្ចេកទេស ល្អៗមួយចំនួនផងដែរ ដើម្បីយកមកអភិវឌ្ឍសមត្ថភាពបន្ថែម។


អ្នកប្រយុទ្ធវ័យក្មេងឆ្នើម ដើមកំណើតពីខេត្តបន្ទាយមានជ័យ រៀបរាប់បែបនេះ៖ “ប៉ះជាមួយ រថថាំង យើងទទួលបានបទពិសោធច្រើន។ បាទ បានមេរៀនចាំទុកថា ទាត់ស៊ីជើងក្នុងហ្នឹងវាឈឺណាស់។ សំខាន់ យើងដឹងថា ធ្លាប់តែទាត់គេខូចជើង តែដល់ពេលខ្លួនឯងវិញ ទើបដឹងថាឈឺយ៉ាងណា។ និយាយទៅ អាវុធគាត់ធ្ងន់ គាត់ប្រដាល់ល្អតែម្ដង។ អាវុធគាត់ធ្ងន់ហើយចេញលឿនៗតែម្ដង។ សម្រាប់ខ្ញុំ។ ខ្ញុំបានអាមេរៀន វ៉ៃស៊ីជើងក្រោម ព្រោះធ្លាប់តែទាត់គេខូច តែដល់ខ្លួនឯងវិញ ទើបដឹងថាយ៉ាងណា”។

កូនសិស្សគ្រូ សាន សៅយ៉ាន់ រូបនេះ ប្ដេជ្ញាថា នឹងខិតខំយកបទពិសោធ ពីការប្រកួតនៅសង្វៀនដ៏ល្បី ONE Championship ដែលប៉ះសុទ្ធសឹងតែអ្នកប្រដាល់ថៃខ្លាំងៗ បីលើកកន្លងមកនេះ ទៅអភិវឌ្ឍ បច្ចេកទេស និងសមត្ថភាព បន្ថែមទៀត ដើម្បីពង្រឹងខ្លួនឲ្យកាន់តែល្អនាថ្ងៃមុខ។


សូមរម្លឹកថា សុខ ធី ហៅ កាកា ជាអ្នកប្រដាល់គុនខ្មែរមួយរូប ធ្លាប់បង្ហាញវត្តមាននៅសង្វៀន ONE Championship ចំនួនលើក ដោយក្នុងនោះ ចាញ់អ្នកប្រដាល់ថៃចាស់វស្សា ឡឺសិលា ពីរលើក និងចុងក្រោយ បរាជ័យដោយបោះបង់ការប្រកកួត ក្រោមស្នៀតជើង រថថាំង ជិតមឿងនុន កាលពីខែឧសភា កន្លងមក ដែលអ្នកប្រដាល់ថៃ រហស្សនាមមនុស្សយន្ត រូបនេះ ទើបគ្រងខ្សែក្រវាត់ ONE Championship ថ្មីៗនេះ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖