+855 16 757 168     samnob@keiladaily.com
KD Logo

លន បញ្ញា ថា ឡៅ ចិត្រា និងឡុង ជិន សុទ្ធតែរនាំងដ៏មុតស្រួចប្រជែងខ្សែក្រវាត់មាស 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 320

ក្រោយក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ នៃកម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM “របស់ភីអិនអិន ដោយយកឈ្នះពិន្ទុអ្នកប្រដាល់ថៃ ជ្មួកភេត ផ្រានយីស៊ិបហុក កាលពីថ្ងៃអាទិត្យ ជើងខ្លាំងវ័យកម្ពុជា លន បញ្ញា បានចាត់ទុកបេក្ខភាពគុនខ្មែរឆ្នើមៗពីររូប ដែលជាម្ចាស់ខ្សែក្រវាត់ប្រាក់ដូចគ្នា រួមមាន ឡៅ ចិត្រា និង ឡុង ជិន សុទ្ធសឹងជាគូប្រជែងដ៏មុចស្រួច សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាស នាពេលខាងមុខ។


កូនសិស្សអតីតអ្នកប្រដាល់ជួរមុខ ធន់ សុភា រៀបរាប់បែបនេះ៖ “សម្រាប់ខ្ញុំ នឹងព្យាយាមហាត់ឲ្យល្អទៀតបង និងថែរក្សាសុខភាពឲ្យបានល្អ សម្រាប់ការត្រៀមប្រកួតនៅវគ្គខ្វែងបន្តទៀតបង។ ឡៅ ចិត្រា និង ឡុង ជិន ពួកគាត់ល្អម៉្យាងម្នាក់បង។ ឡៅ ចិត្រា គឺផ្លែគាត់ធ្ងន់ៗ គាត់ល្អវ៉ៃវែង។ សម្រាប់ ឡុង ជិន អាវុធគាត់ស្រាលមែន តែគាត់ល្អវ៉ៃកៀក។ សម្រាប់ពួកគាត់ពីរនាក់ បារម្ភខ្លាំងបង ព្រោះអីប៉ះម្នាក់ណាក៏ពិបាកដែរបង។ ព្រោះពួកគាត់សុទ្ធតែលំដាប់ជួរមុខ។ និយាយទៅ សុទ្ធតែគីឡូធ្ងន់តែម្ដង។ សម្រាប់ ឡៅ ចិត្រា អត់ដែលប៉ះគ្នាទេ។ តែ ឡុង ជិន ធ្លាប់ចេញគាត់ពីរដង កាលពីនៅបទពិសោធតិច”។

បែបណាក្ដី ម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ កម្មវិធី “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន រូបនេះ តាំងចិត្តយ៉ាងមុតមាំថា នឹងបង្កើនការហ្វឹកហ្វឺន ទាំងបច្ចេកទេស និងស្នៀតប្រយុទ្ធបន្ថែមទៀត ដើម្បីត្រៀមលក្ខណឲ្យបានល្អ ក្នុងជំនួបប្រកួតប្រជែងដ៏ស្វិតស្វាញ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាស ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ដ៏សំខាន់មួយនេះ។


សូមបញ្ជាក់ថា គិតត្រឹមពេលនេះ កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន បានរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់ចំនួនបីរូប រួចហើយ ដែលសុទ្ធសឹងតែជាបេក្ខភាពគុនខ្មែរ ក្នុងនោះរួមមាន ឡៅ ចិត្រា , ឡុង ជិន និង លន បញ្ញា។ ដោយឡែក យុទ្ធនាការវគ្គជម្រុះ ស្វែងរកម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ ចុងក្រោយ នឹងធ្វើឡើង នាថ្ងៃអាទិត្យសប្ដាហ៍នេះផងដែរ មុនចាប់ផ្ដើម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖