+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ ធន់ សុភា៖”ខ្ញុំពុំត្រូវការ អ្វី ក្រៅពីចង់ឃើញកូន សិស្ស ជោគជ័យនោះទេ ” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 163

អតីតអ្នកប្រដាល់ គុនខ្មែរជួរមុខ និង ជា គ្រូបង្វឹប នៃ ក្លិបប្រដាល់សមាគមក្រសូងការពារ ជាតិ ធន់ សុភា បានលើកឡើង ថា ក្នុងក្ដីរបស់ស្រមៃ ដែល បាន ឆ្លងកាត់ និង កំពុង សាបព្រោះ លើវិថី គុនខ្មែរ លោក ពុំត្រូវ ការ អ្វីជា ផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ក្រៅពីចង់ ឃើញ កូន សិស្ស ដែល លោក បណ្ដុះបណ្ដាល អាច ទទួលបានភាពជោគជ័យ ហើយ បន្ត ផ្សព្វផ្សា យ គុនខ្មែរ ទៅកាន់ឆាកអន្តរជាតិ។


គ្រូ ធន់ សុភា ពន្យល់បែបនេះ៖  “ ចំពោះ ខ្ញុំ ជាគ្រូបង្វឹក គ្មានអ្វីចង់បានពីកូនសិស្សទេ។ ហើយ ក៏មិនឲ្យកូនសិស្សភ័យបារម្ភ លើចំណែក ឲ្យលោកគ្រូអីម៉េចៗ ទេ គឺអត់ចង់បានអ្វីៗទាំងអស់។ អ្វីដែលចង់បានជាងគេ គឺជោគជ័យ របស់ កូនសិស្ស ។ ទី១ កា រជោគជ័យ និង ទី២ ចង់ពង្រីកគុនខ្មែរឲ្យពិភពលោក បានស្គាល់ថា គុនខ្មែរ យើង ក៏មានអ្នកប្រដាល់ខ្លាំង ៗ ដែរ ។ ហើយទី៣ ឲ្យ បញ្ញា ហ្នឹង ពីក្មេង ស្រុកស្រែ មួយ អាច ស្គាល់ ស្រុកក្រៅ ដូចជា ថៃ ឬ បារាំង ជា ដើម ។ មិនថាតែ បញ្ញា ទេ កូនសិស្ស លោកគ្រូទាំងអស់ នឹង ព្យាយាមឲ្យពួកគេហាតើ ឲ្យខ្លាំង ដើម្បី ឲ្យគេ មើលឃើញ និង យកក្មេងៗយើង ទៅស្រុកក្រៅឲ្យបានច្រើន នាក់”។

អ្នកស្រលាញ់ និង បណ្ដុះបណ្ដាល គុនខ្មែរ រូបនេះ ក៏បង្ហាញ ក្ដី សប្បាយ ចិត្ត ដែល កូនសិស្ស ខ្លួន មួយ រូប គឺ លន បញ្ញា មិនត្រឹមតែជោគជ័យ ក្លាយជា ម្ចាស់ខ្សែក្រវាត់ ប្រាក់ កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ប៉ុណ្ណោះទេ ថែមទាំង មានឈ្មោះ អាចនឹង ចេញទៅ ប្រកួត និង ផ្សព្វផ្សាយ គុនខ្មែរ នៅ ប្រទេស បារាំង នាខែ តុលា ខាងមុខ ផង ដែរ ។


សូមជម្រាបថា គ្រូ ធន់ សុភា ជា អតីតអ្នកប្រដាល់ មានឈ្មោះ បោះសំឡេង មួយរូប នាអំឡុង ឆ្នាំ ២០០២ និង ២០០៣ ហើយ សព្វថ្ងៃ លោក បាន និងកំពុង បណ្ដុះអ្នកប្រដាល់គុនខ្មែរជួរមុខ និង វ័យក្មេង ជា ច្រើនរូប រួមមាន ម្ចាស់មេដាយប្រាក់ ស៊ីហ្គេម ២០១៧ ម៉ឺន សុភា, ធន់ ចាន់តាក់ , លន បញ្ញា , ធន់ មករា និង ប៊ុន សុធា ជា ដើម នៅ ក្លិបប្រដាល់សមាគមក្រសួងការពារជាតិ ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖