+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ ប៊ុនហឿន កំពុងមាន​បញ្ហាប្រេះឆ្អឹងដៃហើយលើសឈាមទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 554

លោក ប៉ែន វុត្ថា (ឯម វុត្ថា) គ្រូបង្វឹកក្លិបប្រដាល់និរោធមានជ័យ និងថ្មគោលខណ្ឌពោធិ៍សែនជ័យឲ្យដឹងថា កីឡាករ ចាន់ ប៊ុនហឿន កំពុងសម្រាកព្យាបាលរបួសប្រេះឆ្អឹងដៃ ដែលបន្សល់ទុកពីការប្រកួតជាមួយកីឡាករថៃ ហ្វានិមិត្ត កាលពីប៉ុន្មានសប្ដាហ៍មុន។ 


គ្រូបង្វឹកជាអតីតកីឡាករបន្តថា ប៉ុន្មានថ្ងៃចុងក្រោយនេះគេក៏​មាន​បញ្ហាលើសឈាមថែមទៀតផង និងកំពុងសម្រាកនៅពេទ្យឯស្រុកកំណើតខេត្តកំពង់ស្ពឺ។

លោក ប៉ែន វុត្ថា រៀបរាប់ ៖"ប្រេះឆ្អឹងពេលប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយហ្វានិមិត្ត។ ទឹកទីមួយពីរជើង ជើងចុងក្រោយ ខុសបច្ចេកទេសក៏ប្រេះឆ្អឹងទៅ។ សម្រាកប្រហែល៣ខែអីដែរ។ ប៉ុន្មានថ្ងៃហ្នឹងក៏ពិនិត្យទៅឃើញលើសឈាមទៀត ឡើងដល់១៧ មិនដឹងគាត់ហូបអីដែរ"។


ដោយឡែក ប្រសិនបើសប្បុរសជនចង់ជួយឧបត្ថម្ភដល់កីឡាករ ចាន់ ប៊ុនហឿន អាចទាក់ទងតាមលេខទូរសព្ទរបស់លោក ប៉ែន វុត្ថា គឺ 070292966 និង 085480303៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖