បន្ទាប់ពីរកបានម្ចាស់ខ្សែក្រវាត់ទី៣ប្រចាំកម្មវិធីអធិរាជគុនខ្មែរ ISI PAlm នៅថ្ងៃអាទិត្យទី១១ខែសីហា នេះ អ្នកប្រយុទ្ធឆ្នើមវ័យក្មេង បាងកាយ៉ាក ត្រូវចូលរួមជម្រុះយកកៅអីជុំទីមួយខ្សែក្រវាត់ប្រាក់ទី៤ជាមួយជើងខ្លាំងថៃ ផាត់ថាណា ភិនិតណាយខ្វាម។
នេះជាលើកទីមួយដែលសិស្សគុនក្លិបក្រសួងកសិកម្មបង្ហាញខ្លួនលើសង្វៀន PNN ហើយត្រូវប៉ះម្ចាស់ខ្សែក្រវាត់មកពីកម្មវិធីដ៏ល្បីមួយនៅប្រទេសថៃ។
លើសង្វៀនតែមួយ គឺជើងខ្លាំងវ័យ ក្មេងទើបរះ រិន្ទ ដេវីត ប្រកួតមិត្តភាពអន្តរជាតិតទល់នឹងជើងខ្លាំងឆ្លងដែនពីប្រទេសថៃ មឿងភិត។
ជាមួយគ្នានេះ មិនខុសពីសព្វដង ក្រៅពីការប្រកួតដណ្ដើមខ្សែក្រវាត់ដ៏កក្រើក ក៏មានអមដោយពន្លកគុនខ្មែរនិងថៃ២គូទៀត។
អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី១១ខែសីហា ចាប់ពីម៉ោង១២ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕
អត្ថបទ ៖ អភ័យវង្ស
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖