+855 16 757 168     samnob@keiladaily.com
KD Logo

បាងកាយ៉ាក រំពឹង ៧០ភាគរយឆ្លងផុតវគ្គជម្រុះ ខ្សែក្រវាត់”អធិរាជគុនខ្មែរ ISI PALM” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 264

អ្នកប្រដាល់ គុនខ្មែរ មានឈ្មោះបោះសំលេងមួយរូប បាងកាយ៉ាក អះអាង ថា ខ្លួន នឹង ខិតខំប្រកួត ឲ្យអស់ពីសមត្ថភាព និង សង្ឃឹម ខ្ពស់ ដើម្បីដណ្ដើម យកជ័យជម្នះ នៅវគ្គជម្រុះខ្សែក្រវាត់ ប្រាក់ទី ៤ កម្មវិធី ”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ដោយ ត្រូវតតាំង នឹង អ្នកប្រដាល់ ថៃ នា ថ្ងៃអាទិត្យ ទី ១១ ខែសីហា សប្ដាហ៍នេះ។


កូនសិស្សអតីតអ្នកប្រដាល់អធិរាជគុនខ្មែរ អេ ភូថង រៀបរាប់បែបនេះ ៖“បាទបង មានឧបសគ្គ ព្រោះអី យើងអត់ទាន់បានសិក្សាពី ក្បាច់ របស់ គេ។ យើងអត់ទាន់ដឹង ថា គេល្អអីៗ។ គេចេញអី ធ្ងន់អីចឹង បង។ តែសំខាន់ ជុំដំបូងនេះ ត្រូវយកឈ្នះឲ្យបានសិន។ ខ្ញុំសង្ឃឹម ៦០ទៅ ៧០ភាគរយបង។ ព្រោះដោយសារ ខ្ញុំបានហាត់ជាមួយលោក គ្រូ អេ ភូថង គាត់ ខំបង្ហាត់ ទាំង ក្បាច់ និង កម្លាំង ដើម្បីទប់ទល់ជាមួយគេ។ ចឹង ទើប ខ្ញុំសង្ឃឹម ដល់៦០ទៅ ៧០ភាគរយ អាច ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ”។

អ្នកប្រដាល់មកពីខេត្ត កោះកុង បញ្ជាក់ថា ទោះ ខ្លួន ហ្វឹកហាត់បានដិតដល់ និង ត្រៀមលក្ខណល្អ យ៉ាងណាក្ដី ប៉ុន្តែ ក៏មានក្ដីបារម្ភមួយចំនួន ផង ដែរ ដ្បិត នេះជា បទពិសោធថ្មោងថ្មី សម្រាប់កា រចូលរួម ប្រជែង ខ្សែក្រវាត់ ដែលមានប្រាក់រង្វាន់ដ៏ច្រើន មួយនេះ។

អ្នកប្រដាល់គុនខ្មែរ៖ “មកដល់ពេលនេះ ខ្ញុំហ្វឹកហាត់ បាន ៦០ ទៅ៧០ភាគរយ ហើយ ត្រៀម ខ្លួនដើម្បី វ៉ៃខ្សែក្រវាត់ ហ្នឹង ព្រោះហាត់ បាន ៨ទៅ ៩ថ្ងៃដែរ។ មានអារម្មណ៍រាង សប្បាយដែរ បង តែ ក៏ភ័យតិចតួចដែរ ព្រោះអត់ដែលធ្លាប់ប្រកួត ជម្រុះដណ្ដើមខ្សែក្រវាត់ចឹង បង។ ហើយខ្ញុំយល់ឃើញ ថា រាង ពិបាកបន្តិច បង។ ដូចថា ខ្ញុំរាងថ្មីពេក ព្រោះថា ខ្ញុំអត់សូវបាន វ៉ៃខ្សែក្រវាត់ពីមុនមកចឹង រាងភ័យៗ។ តែសំខាន់ យើង ត្រូវប្រឹង ប្រែង ធ្វើម៉េចឲ្យឈ្នះជុំដំបូងនេះសិន ដើម្បីអាច តទៅ វគ្គផ្ដាច់ព្រ័ត្រ ”។


សូមបញ្ជាក់ថា បាងកាយ៉ាក នឹង ត្រូវប៉ះអ្នកប្រដាល់ថៃ ផាត់ថាណា ភិនិតណាយខ្វាម វគ្គជម្រុះ ឆ្ពោះទៅ ដណ្ដើមខ្សែក្រវាត់ប្រាក់ទី ៤ នៃកម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ ទី ១១ ខែសីហា សប្ដាហ៍នេះ។ ក្នុងនោះ ក៏មានគូមិត្តភាពអន្តរជាតិ និង ពន្លកគុនខ្មែរ និង ថៃ ផង ដែរ ផ្សាយ ផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖