+855 16 757 168     samnob@keiladaily.com
KD Logo

ឮថា មុន​បាត់បង់ជីវិត អ្នកប្រដាល់ យ៉ាម រ៉េត ដើររើសអេតចាយទាំងថ្ងៃទាំងយប់ ព្រោះក្រពេក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 296

ប្រភពគួរឲ្យទុកចិត្តមួយបង្ហើបប្រាប់កីឡាដេលី ថា ដោយសារកត្តាជីវភាពដែល​ខ្សត់ខ្សោយខ្លាំងពេក អតីតអ្នកប្រដាល់ យ៉ាម រ៉េត បាន​សម្រុកធ្វើការគ្រប់សព្វ និងជាពិសេសដើររើសអេតចាយមិនថា ថ្ងៃយប់ ដើម្បីបានប្រាក់ទំនុកបម្រុងគ្រួសារ។ 


អតីតអ្នកប្រដាល់ដែលទើបបាត់បង់ជីវិតកាលថ្មីៗ ត្រូវបានប្រភពដដែលបន្ថែមថា ពុំមានអាហារហូបចុកគ្រប់គ្រាន់ ហើយ​ប្រឹងហួសកម្លាំងជាហេតុប៉ះពាល់ដល់សុខភាព។

បើតាមទំព័រ Facebook មួយឈ្មោះឥន្ទ្រីតូចគាំទ្រគុនខ្មែរឲ្យដឹងថា អ្នកប្រដាល់ជើងចាស់មួយរូបឈ្មោះ យ៉ាម រ៉េត បានទទួល​មរណភាព កាលថ្ងៃពុធ ទី០៧ សីហា កន្លងទៅដោយរាគោពាធ។

កីឡាករវ័យ៣៩ឆ្នាំគឺជាអ្នកប្រដាល់គុនខ្មែរអំឡុងចុងទសវត្សរ៍២០០០ និងបានបាត់មុខមួយរយៈធំចុងក្រោយនេះ៕


អត្ថបទ ៖ អេដមីនកណ្ដូប 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖