+855 16 757 168     samnob@keiladaily.com
KD Logo

ថ្នាលជម្រើសជាតិគុនខ្មែរ រិន្ទ ដេវីត ត្រូវ PNN ផ្ដល់ឱកាសវាយគូអន្តរជាតិលើកដំបូង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 70

អ្នកប្រយុទ្ធគុនខ្មែរ កំពុងឡើងទឹកដៃល្អ ក្នុងចំណោមអ្នកប្រដាល់វ័យក្មេងមួយរូប រិន្ទ ដេវីត ត្រូវបានសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ផ្ដល់ឱកាសបង្ហាញខ្លួនក្នុងជំនួបមិត្តភាពអន្តរជាតិ តទល់នឹងកីឡាករថៃ លើកដំបូងក្នុងអាជីព នាថ្ងៃអាទិត្យ ទី១១ ខែសីហា សប្ដាហ៍នេះ ក្រោយរូបគេ ចូលប្រឡូកលើវិថីសង្វៀន តាំងពីឆ្នាំ២០១៧។


ថ្នាលជម្រើសជាតិគុនខ្មែរ វ័យ១៧ឆ្នាំរូបនេះ អះអាងថា ខ្លូននឹងប្រឹងប្រែង ធ្វើឲ្យបានល្អបំផុត សម្រាប់ប្រកួតមិត្តភាពអន្តរជាតិលើកទី១ របស់ខ្លូន ដ៏សំខាន់មួយនេះ។

រិន្ទ ដេវីត រៀបរាប់ ៖ “ខ្ញុំចូលហាត់ប្រដាល់នៅចុងឆ្នាំ២០១៧។ ប្រកួតបាន៣២ដង ចាញ់៨ និងស្មើ២។ កាលពីមុន ខ្ញុំវ៉ៃខ្មែរនិងខ្មែរ ព្រោះអីខ្ញុំនៅខ្ចី បានជាស្ថានីយ៍ផ្សេងៗគេអត់ទាន់ដាក់ឲ្យខ្ញុំវ៉ៃអន្តរជាតិ។ តែពេលនេះ PNN ផ្ដល់ឱកាសឲ្យខ្ញុំ។ ខ្ញុំនឹងធ្វើឲ្យពីសមត្ថភាព។ និយាយវាសំខាន់សម្រាប់ខ្ញុំ ព្រោះអីវាជាលើកទី១របស់ខ្ញុំ”។

អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តកណ្ដាល បន្ថែមថា ទោះមានក្ដីបារម្ភមួយចំនួន ដោយសារពុំស្គាល់ពីសមត្ថភាពដៃគូប្រកួត បែបណាក្ដី ប៉ុន្តែរូបគេ ក៏បានហ្វឹកហាត់ដិតដល់ សម្រាប់ការត្រៀមខ្លួន ក្នុងជំនួបប៉ះកីឡាករថៃ ថ្ងៃអាទិត្យនេះផងដែរ។

ដេវីត បន្ត ៖”មានក្ដីបារម្ភខ្លះដែរបង ព្រោះអីយើងថ្មី ហើយអត់ទាន់បានស្គាល់ពីសមត្ថភាពកីឡាករថៃហ្នឹងបង។ តែការហ្វឹកហាត់ សម្រាប់ខ្ញុំអត់អីទេ។ គឺបានហ្វឹកហាត់ជាប់កន្លងមក។ ហើយមួយរយៈនេះ សុខភាពក៏មានបញ្ហាដែរ។ ការប្រកួតនេះ សម្រាប់ខ្ញុំ មានតែខិតខំក្នុងការហ្វឹកហាត់ និងប្រកួតជាមួយកីឡាករថៃដោយយកចិត្តទុកដាក់”។


សូមបញ្ជាក់ថា ថ្នាលជម្រើសជាតិគុនខ្មែរ រិន្ទ ដេវីត នឹងត្រូវតតាំងអ្នកប្រដាល់ថៃ មឿងភិត នៅសង្វៀន” អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ ដើម្បីអមគូជម្រុះឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ប្រាក់ទី៤ រវាង បាងកាយ៉ាក និងជើងខ្លាំងថៃ ផាត់ថាណា ភិនិតណាយខ្វាម រួមទាំងមានគូពន្លកគុនខ្មែរ និងថៃ ពីរគូទៀតផងដែរ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖