+855 16 757 168     samnob@keiladaily.com
KD Logo

បាងកាយ៉ាក ប្ដេជ្ញា ហ្វឹកហាត់ឲ្យល្អ ក្រោយកក់កៅអីផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់ ប្រាក់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 147

អ្នកប្រដាល់ គុនខ្មែរ បាងកាយ៉ាក អះអាង ថា នឹង ខិតខំបង្កើនការ ហ្វឹកហាត់ និង ពង្រឹងសមត្ថភាព ឲ្យបានល្អ បំផុត សម្រាប់ត្រៀម ជំនួប ដណ្ដើមខ្សែក្រវាត់ ប្រាក់ ទី ៤ កម្មវិធី “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ក្រោយរូបគេ បាន យកឈ្នះពិន្ទុកីឡាករ ថៃ ឃុមសែន កក់កៅអី ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ។


អ្នកប្រដាល់ ជួរមុខ មួយរូប មាន ដើមកំណើតពី ខេត្ត កោះកុង រៀបរាប់ថា ទោះបារម្ភ ដ្បិត ពុំទាន់ដឹង ថា បេក្ខភាព គុនខ្មែរ ឬ ថៃ នឹង ឡើង មក ប៉ះ ខ្លួន នា វគ្គផ្ដាច់ព្រ័ត្រប្រជែង ខ្សែក្រវាត់ ប្រាក់ បែបណាក្ដី ប៉ុន្តែ រូបគេ តាំងចិត្តប្រឹង ប្រែង ឲ្យអស់ពីសមត្ថភាព សម្រាប់ការ ប្រកួត ដ៏សំខាន់ នាខាងមុខ មួយនេះ ។

បាង កាយ៉ាក រៀបរាប់  ៖ “ខ្ញុំមានអារម្មណ៍ សប្បាយចិត្ត ខ្លាំង ណាស់ បង ដែល ខ្លួនឯងធ្វើបានល្អ សម្រាប់ថ្ងៃនេះ។ ហើយ ប្រកួត ក្រោយ ខ្ញុំនឹង ខំធ្វើឲ្យបានល្អ ជាងនេះទៀត។ សម្រាប់ខ្ញុំ កីឡាករ ថៃ ក៏មានការ បារម្ភ ឯ សុខ សាវិន ក៏គាត់ល្អទាត់ឆ្វេង និង វាយកែង ល្អ ។ ខ្ញុំមានការ បារម្ភដូចគ្នា។ ប៉ុន្តែចំពោះ ខ្ញុំ ទោះ ខ្មែរ ឬ ក៏ថៃ ឈ្នះ គឺ ខ្ញុំប៉ះទាំងអស់ ហើយ នឹង ប្រឹង ធ្វើឲ្យបានល្អ ជាងនេះទៀត”។

បែបណាក្ដី កូនសិស្ស អតីតអ្នកប្រដាល់អធិរាជគុនខ្មែរ អេ ភូថង រូបនេះ ក៏ពុំបានមើលស្រាល លើ បេក្ខភាព គុនខ្មែរ សុខ សាវិន នោះទេ ប្រសិនមិត្តរួមអាជីព រូបនេះ អាចឡើងមក ប៉ះ ខ្លួន នា វគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់ ប្រាក់។

បាងកាយ៉ាក បន្ត ៖” សុខ សាវិន គាត់ ល្អណាស់។ គាត់ខ្ពស់ ក៏ខ្ពស់ ហើយ ឆ្វេងលឿន។ ខ្ញុំតាមមើលគាត់ បើប្រៀបធៀបទៅគាត់ល្អកែង និងងទាត់ ហើយ បើខ្ញុំវិញ បានតែ ជង្គង់ទេ។ គឺខ្ញុំត្រូវការ ពង្រឹង ជំហរ និង ស៊ុស ព្រោះ ស៊ុសរបស់ខ្ញុំនៅរាងស្ទើរ”។


សូមជម្រាបថា បាងកាយ៉ាក បានកក់កៅអី វគ្គផ្ដាច់ព្រ័ត្រ ប្រជែង ខ្សែក្រវាត់ ប្រាក់ ទី ៤ កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន រួចហើយ ក្រោយ យកឈ្នះពិន្ទុ ថៃ ឃុមសែន វគ្គជម្រុះ កាលពី ថ្ងៃអាទិត្យ ទី ១១ ខែសីហា ។ ដោយឡែក រងចាំ បេក្ខភាពគុនខ្មែរ និង ថៃ ពីររូបផ្សេងទៀត រវាង សុខ សាវិន និង ភិឈិតឆ័យ តើនរណា នឹង ឡើង ទៅ ប៉ះ បាងកាយ៉ាក ដើម្បី ប្រជែង ក្លាយជា ម្ចាស់ខ្សែក្រវាត់ ប្រាក់ទី ៤៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖