+855 16 757 168     samnob@keiladaily.com
KD Logo

សុខ សាវិន ប្ដេជ្ញា ដណ្ដើមជ័យជម្នះឆ្ពោះទៅផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 75

អ្នកលេងទម្ងន់ជើង និង ស្នៀត កែង ដ៏មុតស្រួច សុខ សាវិន អះអាង ថា ខ្លួនបាន ហ្វឹកហាត់ដិតដល់ និង ត្រៀម រួចជា ស្រេច សម្រាប់វគ្គជម្រុះ ឆ្ពោះទៅ ប្រជែង ខ្សែក្រវាត់ប្រាក់ទី៤ កម្មវិធី ប្រដាល់ ”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ដោយ ត្រូវតតាំង នឹង ជើង ខ្លាំង ថៃ ភិឈិតឆ័យ ស. ស័ក្ដិស្យាម នា ថ្ងៃអាទិត្យ ទី ១៨ ខែសីហា សប្ដាហ៍នេះ។


អ្នកប្រដាល់គុនខ្មែរ ជួរមុខប្រភេទ ទម្ងន់ ៦០គីឡូក្រាម ដើម កំណើតពី ខេត្ត បាត់ដំបង រៀបរាប់បែបនេះ ៖ “បាទបង ការ ហ្វឹកហាត់ របស់ ខ្ញុំ មានការ ល្អ ប្រសើរ បង។ ហើយ បានត្រៀមខ្លួនរួចជាស្រេច។ ការ ហ្វឹកហាត់ របស់ ខ្ញុំ មានទៅ ការ រត់ វ៉ៃស៊ុប ឡាំ និង សម គ្នាជាដើម ។ សម្រាប់ខ្ញុំគឺ ថា ខ្ញុំត្រៀម បាន ៨០ភាគរយហើយ។ ខ្ញុំតាំង ចិត្ត ថា នឹង ខិតខំ យកឈ្នះលើដៃគូខ្ញុំ ឲ្យបាន ព្រោះ អី ការ ប្រកួត របស់ខ្ញុំ គឺសំខាន់ទាំង អស់ ហើយ ចង់បាន ជ័យជម្នះគ្រប់ការ ប្រកួតទាំងអស់”។

កូនសិស្សគ្រូ ស៊ន អេលីត បន្ថែមថា ក្រៅពី កំពុង បង្កើនការ ហ្វឹកហាត់ រូបគេ ក៏បានសិក្សា ពីសមត្ថភាព ភិឈិតឆ័យ ស. ស័ក្ដិស្យាម ផង ដែរ ដោយ កីឡាករថៃ មួយរូប ល្អ ស្នៀតជើង និងក្បាច់ ឡាំ ដែលពុំអាចមើលគេបានឡើយ ។

អ្នកប្រដាល់គុនខ្មែរជួរមុខបន្ត ៖ “ ខ្ញុំបានមើលយូធូប បាន ខ្លះ ៗ ដែរ បង។ គេជា កីឡាករ ថៃ ល្អ ដែរ បង ខ្ញុំអត់ហ៊ានមើលស្រាល សមត្ថភាព គេទេ។ ថៃដៃគូខ្ញុំហ្នឹង គេល្អ ទាត់ និងឡាំបង។ ពេលនេះ ខ្ញុំរៀន ឡាំ និង ទាត់ឲ្យបានច្រើន បង។ ហើយ ខ្ញុំសង្ឃឹម ៧០ ភាគរយ សម្រាប់ ការ ប្រកួតនេះ”។


សូមបញ្ជាក់ថា សុខ សាវិន នឹងត្រូវ ប្រជែង ជាមួយជើង ខ្លាំង ថៃ ភិឈិតឆ័យ ស.ស័ក្តិស្យាម ក្នុង កម្មវិធី ប្រដាល់ ”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ ទី ១៨ ខែសីហា ដើម្បី រកអ្នក ឈ្នះ ឆ្ពោះទៅ វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ ប្រាក់ទី ៤។ លើសង្វៀនតែ មួយ ជម្រើសជាតិគុនខ្មែរ ទម្ងន់ស្រាល ហ៊ីម គឹមរៀង ក៏ បើកការ ប្រយុទ្ធ សងសឹក យ៉តមែនឆ័ន វ៉.ស៊ូងនើន រួមទាំង អមដោយពន្លកគុនខ្មែរ និង ថៃ ពីរគូទៀត ចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់តទៅ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖