+855 16 757 168     samnob@keiladaily.com
KD Logo

ព្រឿង សុជាតិ តាំងចិត្តស្ដារប្រជាប្រិយឡើងវិញ ក្រោយឈ្នះនៅសង្វៀន ”អធិរាជគុនខ្មែរ ISI PALM” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 152

ក្រោយធ្វើឲ្យកក្រើក និងអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង នៅសង្វៀន”អធិរាជគុនខ្មែរ ISI PALM “ របស់ភីអិនអិន កាលពីថ្ងៃអាទិត្យ អ្នកប្រដាល់គុនខ្មែរមានឈ្មោះបោះសំឡេងមួយរូប ព្រឿង សុជាតិ បានពីមូលហេតុដែលខ្លួន ហាក់ធ្លាក់ទឹកដៃ និងបាត់បង់ឱកាស ពុំបានឡើងរេញប្រកួតញឹកញាប់ មួយរយពេលខ្លីកន្លងមកនេះ ដោយសារតែរបួសកែងដៃទាំងសងខាងរបស់ខ្លួន បន្តយាយី។


ក្រោយជំនួបមិត្តភាពអន្តរជាតិ ឈ្នះពិន្ទុកីឡាករថៃ កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញា នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM “ អ្នកប្រយុទ្ធដើមកំណើតពីខេត្តត្បូងឃ្មុំ រៀបរាប់បែបនេះ ៖ “ដោយសារខ្ញុំរបួសដៃបង។ ដល់ពេលរបួសដៃចឹង ដៃយើងឈឺទាំងពីរ។ ដល់ពេញចឹង យើងល្អដៃ តែអត់បានវ៉ៃអាហ្នឹង វ៉ៃអីអត់ចេញបង។ ហើយការប្រកួតមិញ ជាបាន៧០ទៅ៨០ភាគរយ តែតាំងចិត្តត្រូវតែវ៉ៃ គឺវ៉ៃទាំងឈឺ។ ព្រោះថា ឈឺប៉ុនណា ក៏ត្រូវតែវ៉ៃដែរ កុំឲ្យបងប្អូនដែលគាំទ្រខ្ញុំ ខកបំណងចឹងបង។ ហើយណាមួយទៀត ខ្ញុំចង់សាងប្រជាប្រិយភាពរបស់ខ្ញុំ ឲ្យបានដូចដើមវិញបង”។

កូនសិស្សគ្រូ ធន់ សុភា អះអាងទៀតថា ក្រៅពីប្ដេជ្ញាខិតខំបង្កើនការហាត់ឡើងវិញ រូបគេ កំពុងពង្រឹងក្បាច់ប្រយុទ្ធផ្សេងទៀតបន្ថែមលើស្នៀតកណ្ដាប់ដៃ ដូចជា ជើង និងជង្គង់ ជាដើម។

សុជាតិ បន្ថែម៖ “បន្តទៀត ខ្ញុំនឹងខំហាត់ឲ្យខ្លាំង និងយកដំន្មានលោកគ្រូ ដែលគាត់តែងតែប្រាប់ខ្ញុំជារៀងរាល់ថ្ងៃ ទោះពេលខ្លះខ្ញុំធ្វើមិនសូវបានល្អ ក៏ខ្ញុំខំប្រឹងធ្វើឲ្យកាន់តែល្អ។ ហ្នឹងហើយបង រាល់ថ្ងៃលោកគ្រូ គាត់ឲ្យពង្រឹងជើងនិងជង្គង់។ ខ្ញុំសង្ឃឹមនឹងល្អឡើងវិញ ដើម្បីកិត្តិយសខ្លួន និងគ្រួសារ”។


គួរដឹងដែរថា ព្រឿង សុជាតិ មួយរយចុងក្រោយកន្លងមកនេះ រូបគេពុំសូវមានឱកាសឡើងរេញប្រកួតញឹកញាប់ ក្នុងជំនួបមិត្តភាពអន្តរជាតិឡើយ ដោយសារសមត្ថភាពធ្លាក់ចុះ និងមានបញ្ហារបួសកែងដៃ។ សិស្សគុន សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ រូបនេះ ត្រូវបានសង្វៀន“អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ផ្ដល់ឱកាសជាថ្មី ដោយផ្ដួលអ្នកប្រដាល់ថៃ យ៉ត ប៊ូរ៉ាផា ឲ្យសន្លប់ កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញា យ៉ាងកក្រើកផងដែរ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖