+855 16 757 168     samnob@keiladaily.com
KD Logo

វ៉ាន់ វឿន ទុកសមត្ថភាព ធន់ អៀងឡៃ ខ្លាំងដូចគោយន្ដ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 151

អ្នកប្រដាល់គុនខ្មែរ ទម្ងន់ស្រាលជួរមុខ វ៉ាន់ វឿន បានចាត់ទុក បងប្អូនរួមអាជីព ធន់ អៀងឡៃ ជា អ្នកប្រយុទ្ធ ដ៏រឹងមាំម្នាក់ ហើយ កម្លាំងខ្លាំង ក្លា ដូចគោយន្ត រួមទាំង ដើរ វាយលុកមិនរាថយ នោះឡើយ ។ កីឡាករជម្រើសជាតិ គុនខ្មែរ ទម្ងន់ ៥៤គីឡួក្រាម លើកឡើង បែបនេះ មុន ជំនួបប៉ះគ្នា នៅ សង្វៀន “អធិរាជរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ ដើម្បី ប្រជែងកៅអី តំណាងជាតិ ត្រៀមឆ្ពោះ ទៅចូលរួម ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីន។


ម្ចាស់មេដាយសំរឹទ្ធគុនខ្មែរស៊ីហ្គេមឆ្នាំ២០១៧រៀបរាប់បែបនេះ ៖ “ និយាយ ទៅ សមត្ថភាព របស់ ធន់ អៀងឡៃ គឺ គាត់រឹង។ ហើយ ចំណុចសំខាន់របស់ គាត់ មួយទៀត គឺ ដូច គោយន្ត ចឹង ។ វាយត្រូវខ្លាំង គាត់ ចូលខ្លាំង ។ ចឹង ខ្ញុំអត់អាចផ្ដេសផ្ដាសបានទេ។ ប៉ុន្តែ ខ្ញុំរំពឹង និងជឿជាក់លើសមត្ថភាព បទពិសោធ និង បច្ចេកទេស របស់ ខ្ញុំខ្លះ ដែលធ្លាប់មាន កន្លងមក ”។

វ៉ាន់ វឿន បន្ថែមថា ទោះមិត្តភាពពិត ជា ធ្វើឲ្យខ្លួន ពិបាកក្នុងការតតាំងនឹង មិត្តរួមអាជីព បែបណាក្ដី ប៉ុន្តែ វាជា ជំនួប ដ៏សំខាន់ ហើយ មិនអាចយោគយល់គ្នា បាននោះឡើយ ព្រោះក្ដីស្រមៃ ខ្លួន ស្ថិត នៅលើការ ប្រកួត មួយនេះ។

អ្នកប្រដាល់គុនខ្មែរជួរមុខ ៖ “ និយាយទៅ ការ ប្រកួត មួយ នេះ សម្រាប់ ខ្ញុំ គឺ វាសំខាន់ពិតមែន។ ចឹង ខ្ញុំនឹង ធ្វើវា ឲ្យអស់ពីសមត្ថភាព និង អធ្រាស្រ័យ ដល់ លោកគ្រូ និង អធ្រាស្រ័យ ដល់គាត់។ រឿង បងប្អូន ឬ ជារឿង ផ្សេង គឺ ចាំ គិត តាមក្រោយ ព្រោះ ក្ដីស្រមៃ របស់ ខ្ញុំ គឺ ស្ថិតលើការ ប្រកួតមួយហ្នឹង។ ប្រសិនជា ខ្ញុំចាញ់ ខ្ញុំនឹង គ្មានឱកាស ចាប់យកក្ដីស្រមៃ របស់ ខ្ញុំទេ។ ចឹង ខ្ញុំមានតែខំប្រឹង ឲ្យអស់ពីសមត្ថភាព ។ ខុសឆ្គង ចាំ ចុះមកក្រោម ហើយ សង្ឃឹមថា កា រ ប្រកួតនេះ ចប់ មិត្តភាព ពួកខ្ញុំ នៅតែមានរហូត ”។


សូមបញ្ជាក់ថា វ៉ាន់ វឿន និង ធន់ អៀងឡៃ ត្រូវប្រជែង គ្នា នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នា ថ្ងៃអាទិត្យ ទី ០៨ ខែកញ្ញា សប្ដាហ៍នេះ ដើម្បី រកអ្នកឈ្នះ ក្លាយជា កីឡាករគុនខ្មែរ តំណាងជាតិ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ត្រៀមចេញទៅ ប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេស ហ្វីលីពីន។ លើសង្វៀន តែមួយ កាន់តែកក្រើកគូមិត្តភាពអន្តរជាតិ ដ៏ជក់ចិត្ត បីគូផ្សេងទៀត រួមមាន ពន្លកគុនខ្មែរ ឡុង ពិសិដ្ឋ ប៉ះថៃ យ៉តឃុនភុន ស្របពេល ជើង ខ្លាំង ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ រឿម វណ្ណៈ តតាំង ថៃ ស៊ីងថង ខណៈ ថ្នាលគុនខ្មែរ វិន ដេវីត ស្វាគមន៍ កៅសែន ផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ ៕

ផ្ដល់សិទ្ធិ ៖ PNN Sports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖