+855 16 757 168     samnob@keiladaily.com
KD Logo

រឿម វណ្ណៈ ៖ ប្រកួតជាមួយកីឡាករថៃស្រួលជាងខ្មែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 187

អ្នកប្រដាល់ រឿម វណ្ណៈ លើកឡើងថា ការប្រកួតជាមួយកីឡាករថៃរាល់ដងហាក់មានភាពងាយស្រួលជាងប៉ះខ្មែរគ្នាឯង ដោយសារស្នៀតវាយ។ 


អតីតសិស្សគុនក្រសួងការពារជាតិសង្កត់ធ្ងន់ថា កីឡាករថៃវាយ​លក្ខណៈបច្ចេកទេស មានក្បាច់ ដែលខុសពីមិត្តរួមជាតិភាគច្រើន ប្រើកម្លាំងបាយ។

រឿម វណ្ណៈ រៀបរាប់ ៖"និយាយទៅវ៉ៃជាមួយថៃ រាងស្រួលជាង ព្រោះគេវ៉ៃមានក្បាច់ មានបច្ចេកទេស។ ដល់ពេលវាយជាមួយខ្មែរ សំរុករហូត អ៊ីចឹងរាងពិបាកវាយ"។


គួរដឹងដែរថា រឿម វណ្ណៈ ដែលមួយរយៈចុងក្រោយប្រកួតនៅសង្វៀនថៃញឹកញាប់នោះ នឹងបង្ហាញខ្លួនលើកដំបូងនៅ PNN ថ្ងៃអាទិត្យ​ ទី០៨ ខែកញ្ញា ដោយប្រកួតជាមួយកីឡាករថៃ៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖