+855 16 757 168     samnob@keiladaily.com
KD Logo

សុខ សាវិន ប្ដេជ្ញាដុសខាត់សមត្ថភាពត្រៀមប៉ះ លន បញ្ញា វគ្គពាក់កណ្ដាលផ្ដាត់ព្រ័ត្រ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 89

ក្រោយក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ដោយយកឈ្នះពិន្ទុ បាងកាយ៉ាក កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញា អ្នកប្រដាល់គុនខ្មែរ សុខ សាវិន អះអាងថា នឹងខិតខំបន្តពង្រឹងសមត្ថភាព និងដុសខាត់ចំណុចខ្សោយមួយចំនួនរបស់ខ្លួន ដើម្បីត្រៀមឲ្យបានល្អ សម្រាប់តតាំង នឹងសិស្សប្អូនរួមអាជីព លន បញ្ញា នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្ពោះទៅប្រជែងខ្សែក្រវាត់មាស។


សុខ សាវិន

ម្ចាស់ខ្សែក្រវាត់ប្រាក់ ជើងខ្លាំងប្រចាំក្លិបឆ្មាសសែនសុខ រៀបរាប់បែបនេះ៖ “បាទ ចាប់ឆ្នោតមិញ គឺប៉ះសិស្សប្អូន លន បញ្ញា។ ការជួបសិស្សប្អូន ខ្ញុំនឹងត្រៀមខ្លួនឲ្យរឹងមាំ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រនេះ។ ចំណុចខ្សោយរបស់គាត់ គឺមធ្យមប្រហាក់ប្រហែលខ្ញុំ។ ឯចំណុខខ្លាំងរបស់គឺ ឡាំ។ ពង្រឹងខ្លួនរបស់ខ្ញុំ មានតែហាត់ក្បាច់ឡាំឲ្យបានច្រើន ទាត់ស៊ីប រត់ឲ្យបានច្រើន ដើម្បីបង្កើនកម្លាំងស៊ុស។ បាទ កីឡាករដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបាន គាត់មិនមែនខ្សោយទេ។ ប៉ុន្តែខ្ញុំត្រូវប៉ះហើយដឹងថា វ៉ៃ និងធ្វើឲ្យល្អមើល។ ខ្ញុំជឿជាក់៥០ភាគរយ”។

ក្រៅពីប្ដេជ្ញាបង្កើនការហ្វឹកហាត់ ពង្រឹងសមត្ថភាព សុខ សាវិន បានចាត់ទុកដំណើរឆ្ពោះទៅប្រជែងខ្សែក្រវាត់មាសមួយនេះ ជាការប្រកួតដ៏សំខាន់ ហើយជាលើកដំបូងក្នុងអាជីពខ្លួន ដែលចូលរួមដណ្ដើម ប្រាក់រង្វាន់ដ៏ច្រើនបែបនេះ រហូតដល់១ម៉ឺនដុល្លារអាមេរិក។

សាវិន បន្ថែម៖ “តាំងពីខ្ញុំចូលប្រឡូកអាជីពប្រដាល់មក មិនដែលប្រកួតដណ្ដើមប្រាក់លានច្រើនចឹងទេបង ហើយនេះជាលើកទី១របស់ខ្ញុំ។ ខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ខ្ញុំនឹងបង្កើនហាត់ឲ្យខ្លាំងជាងមុន ព្រោះអីប៉ះគ្នាសុទ្ធតែខ្លាំង”។


លន បញ្ញា

សូមបញ្ជាក់ថា កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន បានរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់បួនរូបរួចហើយ ក្នុងនោះរួមមាន ឡៅ ចិត្រា, ឡុង ជិន , លន បញ្ញា និង សុខ សាវិន។ ដោយឡែកបេក្ខភាពគុនខ្មែរទាំងបួនរូប ក្រោយចាប់ពូលរួចរាល់រៀងៗខ្លួន ឡុង ជិន ត្រូវប៉ះ ឡៅ ចិត្រា ខណៈ សុខ វិន តតាំង លន បញ្ញា នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីរកអ្នកឈ្នះពីររូប ឡើងទៅដណ្ដើមខ្សែក្រវាត់មាស៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖