+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ ៖ ខ្ញុំយកធន ចាន់តាក់ ទៅប្រកួតនៅមីយ៉ាន់ម៉ា ព្រោះចូលចិត្តក្បាច់របស់គេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 180


លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកក្លិប Cambodian Top Team ឲ្យដឹងថា ការសម្រេចចិត្តយកធន់ ចាន់តាក់ ទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា ព្រោះយល់ឃើញថា ក្បាច់វាយរបស់គេសមស្របទៅនឹងលក្ខណៈ Leithwei។ 

អ្នកជំនាញ MMA ដដែលសារភាពថា ពេញចិត្តបច្ចេកទេសរបស់ចាន់តាក់ច្រើនឆ្នាំមកហើយ នឹងរំពឹងថា អាចជួយគេឲ្យកាន់តែមានឈ្មោះល្បី។


លោក ហ៊ុន ច័ន្ទរាជ្យ ពន្យល់ ៖"ខ្ញុំចូលចិត្តក្បាច់វ៉ៃរបស់ចាន់តាក់ច្រើនឆ្នាំមកហើយ។ ក្បាច់របស់គេពិតជាសមនឹង Lethwei ហើយខ្ញុំចង់ជួយឲ្យគេមានឈ្មោះល្បី។ ខ្ញុំគិតថា គេនឹងធ្វើបានល្អ ព្រោះគេជាប្រភេទបុក និងវាយកាច។ សម្រាប់កីឡាករខ្មែរខ្លះធ្វើមិនសូវបានល្អ ព្រោះ​ក្បាច់វ៉ៃរបស់គេមិនសមនឹង Leithwei"។


គួរដឹងដែរថា ធន់ ចាន់តាក់ ត្រូវប្រកួតជាមួយកីឡាករម្ចាស់ស្រុកឈ្មោះ Shuklaine Min នៅថ្ងៃទី០៤ ខែតុលា នាក្រុង Mandalay៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖