+855 16 757 168     samnob@keiladaily.com
KD Logo

លន បញ្ញា ប្រាប់ពីចំណុចខ្លាំង សុខ សាវិន មុនជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 111

អ្នកលេងគុនខ្មែរកំពុងឡើងកូដ លន បញ្ញា បានបង្ហើបពីចំណុចខ្លាំងមួយចំនួនរបស់ជើងខ្លាំងប្រចាំក្លិបឆ្មាសសែន សុខ សាវិន ថាជាអ្នកប្រដាល់មួយរូប ល្អដៃ ជើង និងស្នៀតកែង ដែលខ្លួនត្រូវពង្រឹងបច្ចេកទេសទប់ទល់ នាជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្ពោះទៅប្រជែងខ្សែក្រវាត់មាស កម្មវិធី“អធិរាជគុនខ្មែរ ISI PALM “របស់ភីអិនអិន ធ្វើឡើងនាថ្ងៃទី២២ ខែកញ្ញា ខាងមុខ។


អ្នកប្រយុទ្ធលើសមរភូមិសង្វៀន កំពុងលេចធ្លោមួយរូប ដើមកំណើតពីខេត្តព្រៃវែង រូបនេះ រៀបរាប់ថា ក្រៅពីដឹងចំណុចខ្សោយ និងខ្លាំង សុខ សាវិន ខ្លួនក៏មានក្ដីបារម្ភមួយចំនួនផងដែរ លើផ្នែកកម្លាំង និងសុខភាព ដ្បិតខ្លួនមានការប្រកួតច្រើន។

អ្នកប្រដាល់គុនខ្មែរកំពុងលេចធ្លោ៖ “ សម្រាប់គាត់ គឺល្អ បង។ គាត់ល្អជើង ដៃ និងកែង។ ចន្លោះប្រហោងគាត់ មើលឃើញបង ប៉ុន្តែអត់អាចនិយាយបានទេ។ ការប្រកួតយើងអត់អាចគិតទុកនៅខាងក្រោមបានទេ។ ចាំមើលជាក់ស្ដែងលើសង្វៀន។ សម្រាប់ខ្ញុំ ការបារម្ភអត់មានអីទេបង។ ចំពោះការបារម្ភ គឺបារម្ភសុខភាពបង ព្រោះអី ខ្ញុំធ្វើការប្រកួតច្រើន អាចប៉ះពាល់ដល់កម្លាំង។ ហើយបច្ចេកទេសអី អត់បារម្ភទេបង”។


ជើងខ្លាំងប្រចាំក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ រូបនេះ ប្ដេជ្ញាបង្កើនការហ្វឹកហ្វឺន ពង្រឹងបច្ចេកទេស និងត្រៀមខ្លួនឲ្យបានល្អ សម្រាប់ការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដ៏សំខាន់ នាពេលខាងមុខមួយនេះ។

បញ្ញា បន្ថែម ៖ “ សម្រាប់ខ្ញុំ ការត្រៀមខ្លួន នឹងខំធ្វើឲ្យបានល្អ ហើយខំថែសុខភាពឲ្យបានល្អ។ សម្រាប់បច្ចេកទេស ក៏នឹងធ្វើឲ្យបានល្អ។ ឯការហ្វឹកហាត់ នឹងស្ដាប់តាមគ្រូ ព្រោះជិតប្រកួតចឹង លោកគ្រូខ្ញុំនឹងមើលបច្ចេកទេសដៃគូរបស់ខ្ញុំហើយ។ គាត់នឹងយកអនុវត្តន៍ឲ្យខ្ញុំហ្វឹកហាត់នៅខាងក្រោម ហើយខ្ញុំនឹងធ្វើតាមឲ្យបានល្អ”។

សូមបញ្ជាក់ថា ម្ចាស់ខ្សែក្រវាត់ប្រាក់ កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ចំនួនបួនរូប រួមមាន ឡៅ ចិត្រា, ឡុង ជិន , លន បញ្ញា និង សុខ សាវិន នឹងតតាំងគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងនោះ ឡុង ជិន ត្រូវប៉ះ ឡៅ ចិត្រា ធ្វើឡើងនាថ្ងៃទី១៥ ខែកញ្ញា ខណៈ សុខ វិន តតាំង លន បញ្ញា នាថ្ងៃទី ២២ ខែកញ្ញា សប្ដាហ៍បន្ទាប់ ដើម្បីរកអ្នកឈ្នះពីររូប ឡើងទៅដណ្ដើមខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់៤០លានរៀល៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖