+855 16 757 168     samnob@keiladaily.com
KD Logo

រឿម វណ្ណៈ៖ ខ្ញុំចង់មកប្រកួតនៅស្រុក ខ្មែរ ជាង ថៃ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 95

អ្នកប្រដាល់ គុនខ្មែរមួយរូប មានកេរ្ត៍ឈ្មោះ និង បទពិសោធច្រើននៅ សង្វៀន ថៃ រឿម វណ្ណៈ លើកឡើង ថា ខ្លួននឹ ងខិតខំអភិវឌ្ឍសមត្ថភាពឲ្យកាន់តែលេចធ្លោ ហើយរំពឹង មានការ គាំទ្រ រួមទាំង ចាប់បានទីផ្សារ ប្រកួត ញឹកញាប់ នៅក្នុងស្រុកឡើង វិញ ព្រោះ រូបគេ ចង់ ឡើងរេញគុនខ្មែរ ឲ្យច្រើន ជាង នៅសង្វៀន ថៃ។


អ្នកប្រយុទ្ធ ជាយដែន ខេត្តបន្ទាយមានជ័យ រៀបរាប់បែបនេះ ៖ “ខ្ញុំចង់មកប្រកួត ក្នុងស្រុកញឹកញាប់ដែរ។ ប៉ុន្តែ ខែនេះ គេចាប់បានពីរ ប្រកួត ដែរ ហើយ ថ្ងៃទី២០ប៉ុន្មាននេះ ទៅថៃវិញ ។ ព្រោះនៅក្នុងស្រុក អត់សូវគេចាប់គូឲ្យដែរ ។ លើកមុនខ្ញុំចាញ់ពេក ដោយសារ អត់សូវបានហាត់។ តែឥឡូវខ្ញុំខំហាត់វិញ ហើយអាច វ៉ៃបានទាំងអស់។ ខ្ញុំរំពឹង ថា អាចនឹងមានទីផ្សារ ក្នុងស្រុក ច្រើន ព្រោះសារនេះ ខ្ញុំខំវ៉ៃមែនទែន។ និយាយ ទៅ ខ្ញុំចង់វ៉ៃនៅស្រុកខ្មែរ ឲ្យបានច្រើន នៅខ្មែរ ក៏វ៉ៃ នៅថៃ ក៏វ៉ៃ។ ប៉ុន្តែ ខ្ញុំចង់វ៉ៃនៅខ្មែរ ជាង នៅថៃ បង។ ខ្ញុំនឹង ខំប្រឹង ហាត់ ឲ្យល្អជា នេះទៀត ”។

ជើងខ្លាំងប្រចាំក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ រូបនេះ បន្ថែមថា សព្វថ្ងៃ គុនខ្មែរ ពិត ជា សម្បូរ សង្វៀន និង ទីផ្សារ ប្រកួតក៏មានច្រើន មិនចាញ់ ស្រុកថៃ នោះដែរ ហើយ ពិសេស អ្នកប្រយុទ្ធក្មេងៗជំនាន់ ក្រោយ សុទ្ធ សឹង តែ មានសមត្ថភាព ដែ ល ខ្លួនត្រូវខិតខំបង្កើនការហ្វឹកហាត់ ដើម្បី ធ្វើការ ប្រកួត ប្រជែង ខ្លាំង ជាមួយ ពួកគេ ។


សូមបញ្ជាក់ថា រឿម វណ្ណៈ ក្រៅពីជា អ្នកប្រដាល់គុនខ្មែរ មានបទពិសោធ មួយរូប រូបគេ ក៏មានឈ្មោះបោះសំឡេង នៅសង្វៀន ថៃ ផងដែរ ។ អ្នកប្រយុទ្ធ វ័យ ២៧ ឆ្នាំ រូបនេះ ទើប បង្ហាញវត្តមាន នៅសង្វៀន”អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ដោយ ស្មើពិន្ទុ កីឡាករ ថៃ ស៊ីងថង កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញ៕ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖