+855 16 757 168     samnob@keiladaily.com
KD Logo

ព្រឿង សុជាតិ : "ខ្ញ៉ំមានឈ្មោះទាហានដោយសារគុនខ្មែរ"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 201

អ្នកប្រយុទ្ធ​គុនខ្មែរ​លេចធ្លោ និង​មានឈ្មោះបោះសំឡេង​មួយរូប ព្រឿង សុជាតិ រៀបរាប់ថា សព្វថ្ងៃក្រៅពីអាជីពប្រដាល់​ ខ្លួនជា​មន្ត្រីកងយោធពលខេមរភូមិន្ទមួយរូប ឈរជើងការពារព្រំដែន​នៅខេត្តឧត្តរមានជ័យ។


សិស្សក្លិបសមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ​ រូបនេះ អះអាងថា ខ្លួនអាចលទ្ធភាព​ក្លាយជា​មន្ត្រី​ក្របខ័ណ្ឌយោធាបាន ក៏ដោយសារមានការ​ជ្រោមជ្រែង​ពីថ្នាក់ដឹកនាំ ​ក្នុងវិថីប្រដាល់​​គុនខ្មែរ។

សុជាតិរៀបរាប់ ​៖ “ខ្ញុំក្រៅពីប្រដាល់ ជាមានក្របខ័​ណ្ឌ​នៅជួរកងទ័ព​ការពារព្រំដែន នៅអន្ទង់វែង​បង។ បើអត់ចូលប្រដាល់​ប្រហែលជា​មិនអាចមានក្របខណ្ឌទេ​បង​។ ហើយដោយសារ​ប្រដាល់ហ្នឹង​ ទើប​ធ្វើឲ្យខ្ញុំមានឈ្មោះ មានលុយអី ​ដល់សព្វថ្ងៃ​។ ទោះមិនមានច្រើន តែ​គ្រាន់តែ​អាចនិយាយបានថា ធូរធារ​ជាង​មុន។ ហើយខ្ញុំបានដល់សព្វថ្ងៃនេះ ក៏អរគុណដល់លោកគ្រូរបស់​ខ្ញុំ។ និយាយទៅ គាត់ជួយរកការងារ​ឲ្យខ្ញុំទៀត​។ សព្វថ្ងៃហ្នឹង។ ហើយសព្វថ្ងៃហ្នឹង ខ្ញុំបានបង្ហាត់​គេនៅ​ក្លិបហត់ប្រាណមួយដែរ​។ មួយអាទិត្យ បានបីថ្ងៃ ហើយមួយម៉ោង​បាន​១០ដុល្លារ​ដែរ​”។

កូនសិស្សគ្រូ ធន់ សុភា រូបនេះ បាន​ប្ដេជ្ញា​ខិតខំ​ពង្រឹង​សមត្ថភាព ​ឲ្យរឹង​មាំ​ជា​បន្តបន្ទាប់ទៀត ដើម្បីសាងប្រជាប្រិយភាពឲ្យលេចធ្លោ​ឡើងវិញ ដ្បិត​មួយរយៈពេលកន្លងមក​នេះ រូបគេ​ហាក់ធ្លាប់សមត្ថភាព​ និង​កេរ្ត៍ឈ្មោះ​ មួយកម្រិត​ ហើយថែមទាំង​​​ពុំសូវចាប់បានទីផ្សារ​ប្រកួតគូមិត្តភាពអន្តរជាតិ​ញឹកញាប់​ ដូចមុននោះ​ឡើយ​។

សូមជម្រាបថា ព្រឿង សុជាតិ ជាអ្នកប្រដាល់​គុន មានឈ្មោះបោះសំឡេងមួយរូប ដោយ​មានស្ថិតិប្រកួត​មិនតិចជាង​៦០ដងនោះឡើយ ទាំងជំនួបជាតិ​ និង​អន្តរជាតិ។ អ្នកប្រយុទ្ធទម្ងន់ស្រាល់រូបនេះ សព្វថ្ងៃ កំពុងហ្វឹកហាត់​ប្រដាល់ ​នៅ​​ក្លិបសមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ បង្វឹកដោយគ្រូ ធន់ សុភា៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖