+855 16 757 168     samnob@keiladaily.com
KD Logo

សូត្រ ប៊ុនធី ៖ "បើខ្ញុំបានទៅប្រកួតនៅថៃលើកក្រោយ នឹងធ្វើឲ្យល្អជាងនេះ"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 224

ការធ្វើដំណើរផ្លូវឆ្ងាយទៅប្រកួតនៅប្រទេសថៃលើកដំបូងជាកត្តាលំបាកមួយដែរសម្រាប់អ្នកប្រដាល់គុនខ្មែរលេងកែង សូត្រ ប៊ុនធី។ តែយ៉ាងណា គេថា នឹងព្យាយាមធ្វើឲ្យបានល្អ ប្រសិនបើមានឱកាសទៅផ្សព្វផ្សាយគុនខ្មែរនៅប្រទេសក្បែរខាងមួយនេះនាពេលក្រោយ។


ប៊ុនធី បន្ថែមថា ការពុំទាន់ទម្លាប់ប្រកួតបែបចេញលឿនៗក៏ជាកត្តាលំបាកមួយដែរ។

អតីតជើងឯករងសមរភូមិអ្នកប្រយុទ្ធរបស់ PNN រដូវកាលទីពីរពន្យល់ ៖"អស់ស៊ុហ្វ បុកពេក ៣ទឹក បុករហូត។ និយាយទៅជិះឡានឆ្ងាយ ហើយវ៉ៃទឹក អស់ខ្យល់ មិនដែលទៅទៀត ចឹងមានបញ្ហាត្រង់ស៊ុហ្វ។ ទៅប្រកួតនៅថៃ ខុសប្លែកច្រើន ដោយគេវ៉ៃ៣ទឹក ហើយវ៉ៃរហូត បើចូលចាប់ឱប អាជ្ញាកណ្ដាលបំបែកហើយ។ តែយ៉ាងណា បើ​មានឱកាសទៅទៀត ខ្ញុំនឹងទៅ"។


កូនប្រុសអាជ្ញាកណ្ដាល សួន ប៊ុនសូត្រ បាន​ប្រកួតស្មើកីឡាករថៃ សិង្ហថង កាលថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា នៅកម្មវិធី MX នាក្រុងបាងកក ខណៈប្អូនប្រុសរបស់គេ សូត្រ ខេវិន ចាញ់ពិន្ទុកីឡាករ បាំងត៕


អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖