+855 16 757 168     samnob@keiladaily.com
KD Logo

ពេជ្រ សីហា ទម្លាយមូលហេតុដកខ្លួនពីគុនខ្មែរទៅធ្វើមន្ត្រីសណ្ដាប់នៅខេត្តព្រះសីហនុ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 339

អ្នកលេងកណ្ដាប់ដៃ ពេជ្រ សីហា បង្ហើបថា ដើមចមដែលសម្រេចដកខ្លួនពីសង្វៀនគុនខ្មែរមួយរយៈធំទៅហើយនោះ ដោយសាររបួសឆ្អឹងប្រអប់ដៃ។ 

តាមពិតទៅ អតីតកីឡាករក្លិបក្រសួងការពារជាតិក៏ធ្លាប់ផ្អាកការប្រកួតនៅចុងឆ្នាំ២០១៦កន្លងទៅដែរ ហើយបានចូលវិញនៅឆ្នាំ២០១៧ និង២០១៨ តែមិនទទួលបានជោគជ័យឡើយ។


នៅដើមឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន គេបានចាកចេញទៅប្រកបការងារជាមន្ត្រីសណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ បន្ទាប់ពីការត្រួសត្រាយពីអ្នកស្គាល់គ្នាម្នាក់។

គួរដឹងដែរថា ពេជ្រ សីហា បានប្រលូកក្នុងសង្វៀនគុនខ្មែរតាំងពីនៅគីឡូស្រាល និងធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសដូចជា ថៃ និងអូស្ត្រាលី ជាដើម៕

អត្ថបទ ៖ អេដមីនកណ្ដូប


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖