+855 16 757 168     samnob@keiladaily.com
KD Logo

ធន់ សុភា រំពឹងបញ្ញាធ្វើបានល្អទោះទទួលស្គាល់នៅខ្ចីជាងចិត្រា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 130

រូបង្វឹកគុនខ្មែរ ធន់ សុភា ទទួលស្គាល់ថា បើគិតពីបទពិសោធការប្រកួត ទាំងលើឆាកជាតិ និងអន្តរជាតិ រវាង ឡៅ ចិត្រា និង លន បញ្ញា ហាក់ខុសគ្នាឆ្ងាយ ដ្បិតកូនសិស្សខ្លួន ទើបមានឈ្មោះបោះសម្លេងហើយផ្ដើមប្រឡូកលើវីថីសង្វៀនរលកក្រោយប៉ុណ្ណោះ។ ប៉ុន្តែអតីតអ្នកប្រដាល់ជើងខ្លាំង រូបនេះ អះអាងថា ទោះ ឡៅ ចិត្រា អ្នកប្រដាល់គុនខ្មែរជួរមុខដ៏មុចស្រួចមួយរូបក្ដី ប៉ុន្តែ សិស្សក្លិបកងឆ័ត្រយោង៩១១ រូបនេះ ក៏មានចំណុចខ្វះខាតមួយចំនួនផងដែរ។


គ្រូបង្វឹកគុនខ្មែរ ប្រចាំក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ រៀបរាប់បែបនេះ ៖ “ ចំពោះ ឡៅ ចិត្រា និង លន បញ្ញា ពីរនាក់ហ្នឹង បើប្រៀបធៀបវាខុសគ្នាមេឃនិងដី។ ព្រោះអី បញ្ញា គេទើបតែចូលវ៉ៃ ឯ ឡៅ ចិត្រា គេវាយយូរហើយ។ តែខ្ញុំសង្ឃឹមថា ដល់ថ្ងៃប្រកួតនឹងកក្រើក ហើយខ្ញុំជឿជាក់ថា បញ្ញា គេវ៉ៃមិនចេះខ្លាច។ សព្វថ្ងៃ ខ្ញុំមើលឃើញចន្លោះរបស់ ឡៅ ចិត្រា ព្រោះកីឡាករតែងតែមាន តែសំខាន់ កីឡាកររបស់យើងហ្នឹង ហ៊ានវ៉ៃគេអត់។ ប៉ុន្តែមិនហ៊ានថាយ៉ាងម៉េចទេ សំខាន់ដល់ថ្ងៃប្រកួតហ្នឹង បញ្ញា គេហ៊ានធ្វើអត់”។

យ៉ាងណាក្ដី គ្រូ ធន់ សុភា ក៏មានជំនឿចិត្តខ្ពស់លើ លន បញ្ញា ផងដែរថា នឹងធ្វើបានល្អ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស កម្មវិធី “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ។

លោក ធន់ សុភា បន្ត៖ “ វគ្គផ្ដាច់ព្រ័ត្រ ជាមួយ ឡៅ ចិត្រា នេះ លោកគ្រូរំពឹងថា បញ្ញា នឹងធ្វើបានល្អ ហើយធ្វើបានល្អ ដូចវ៉ៃជាមួយ សុខ សាវិន ចឹង។ ឯការចាញ់ ឬឈ្នះ យើងអត់ទាន់ដឹងទេ គ្រាន់តែថា ចាប់ពេលនេះ ដល់ពេលប្រកួតនោះ តើ បញ្ញា អាចហាត់គ្រប់គ្រាន់ ដែរឬក៏អត់”។


សូមបញ្ជាក់ថា បេសកកម្មដណ្ដើមខ្សែក្រវាត់មាស កម្មវិធី “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ រវាង ឡៅ ចិត្រា និង លន បញ្ញា តើនរណានឹងក្លាយជាម្ចាស់ប្រាក់រង្វាន់៤០លានរៀល ដែលធ្វើឡើងនាថ្ងៃអាទិត្យ ទី១៣ ខែតុលា សប្ដាហ៍នេះ។ លើសង្វៀនតែមួយ ក៏មានគូមិត្តភាពអន្តរជាតិដ៏ជក់ចិត្តពីរគូទៀតផងដែរ ជើងខ្លាំងទម្ងន់ស្រាល សុខ រិទ្ធ ស្វាគមន៍ថៃ ម៉ាត់ជុរ៉ាត ប៉. ផុងសាវ៉ាង ខណៈ ម៉ន ព្រហ្មម៉ាញ តតាំង ហ្វាណាំឆ័យ ប៉. មង្ឃុនសាប់ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖