+855 16 757 168     samnob@keiladaily.com
KD Logo

ថ្នាលគុនខ្មែរ យីប ឌុក៖ “ក្ដីស្រមៃ ខ្ញុំ ចង់ក្លាយជា អ្នកខ្លាំង ដូច ឃុន ឌីម៉ា” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 182

អ្នកប្រដាល់ វ័យក្មេង យីប ឌុក បង្ហើបក្ដីស្រមៃ ក្នុងអាជីព ប្រដាល់ របស់ខ្លួនថា នឹង ខិតខំអភិវឌ្ឍសមត្ថភាព ដោយប៉ងមានឈ្មោះបោះសំឡេង និង ក្លាយជា អ្នកប្រដាល់ ល្បីល្បាញ មួយ រូប តាមគន្លងរៀមច្បងខ្លួន ដែលជាម្ចាស់មេដាយមាស គុនខ្មែរ ស៊ីហ្គេម ឆ្នាំ២០១៧ ឃុន ឌីម៉ា នាថ្ងៃខាងមុខ ។


អ្នកស្នងគុនខ្មែរ ដើមកំណើតពី ខេត្ត សៀមរាប រៀបរាប់បែបនេះ៖ “ការហ្វឹកហាត់ នៅថ្នាលល្អ បង ហើយ ជឿជាក់ថានឹង មានឱកាស ធ្វើបានល្អ នៅស៊ីហ្គេម ឆ្នាំ ២០២៣ ព្រោះអី ខ្ញុំខិតខំហ្វឹកហាត់។ ក្ដីស្រមៃ ក្នុអាជីព ប្រដាល់របស់ ខ្ញុំ គឺ ចង់ក្លាយជាអ្នកខ្លាំង ដូចបង ឌីម៉ា។ ព្រោះអីក្បាច់គាត់ល្អ គាត់ចេញមួយៗ ហើយច្បាស់ និង រឹង។ ខ្ញុំចង់ដូចគាត់ស្ទើតែគ្រប់យ៉ាងតែម្ដង។ ដោយគាត់ បានចេញទៅក្រៅប្រទេស ហើយដណ្ដើមបានមេដាយមាស។ ហើយនៅស្រុកខ្មែរ គាត់ជា ជើង ខ្លាំងមួយរួបផង ដែរ ”។


ថ្នាលជម្រើសជាតិគុនខ្មែរ វ័យ ១៩ ឆ្នាំ រូបនេះ ប្ដេជ្ញា យកចិត្ត ទុកដាក់ក្នុងហ្វឹកហាត់ ដុសខាត់សមត្ថភាព និង ពង្រឹងខ្លួន ឲ្យកានតែ រឹងមាំ ដើម្បី ចាប់ឱកាស ឈានទៅ ប្រកួត ក្នុងជំនួបមិត្តភាពអន្តរជាតិ ឲ្យបានញឹកញាប់ ឆ្ពោះទៅសាងកេរ្ត៍ឈ្មោះ ល្បីល្បាញ សម្រេចគោលដៅរបស់ខ្លួន នាពេលខាងមុខ លើវិថីសង្វៀនមួយនេះ។


សូមបញ្ជាក់ថា យីប ឌុក ចាប់អាជីព ប្រដាល់ជាង ២ឆ្នាំ និង ឆ្លងកាត់បទពិសោធប្រកួត ប្រមាណជាង ២០ លើក ហើយបច្ចុប្បន្ន កំពុង ហ្វឹកហ្វឺនក្នុងក្រុមថ្នាលជម្រើសជាតិគុនខ្មែរ ដើម្បីត្រៀម ស៊ីហ្គេម ឆ្នាំ ២០២៣ ។ អ្នកប្រដាល់វ័យក្មេង រូបនេះ ត្រូវសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ផ្ដល់ឱកាស បង្ហាញ ខ្លួន ក្នុងជំនួបមិត្តភាព អន្តរជាតិ លើកដំបូង ប៉ុន្តែ បានចាញ់ សន្លប់ ក្រោមស្នៀត កែង ជើង ខ្លាំង ថៃ អប់សៃ ក្នុងទឹក២ កាលពីខែកញ្ញា កន្លងមកផង ដែរ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖