+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត សាន់ រំពឹងខ្ពស់អាចឈ្នះភិតងិនថងនៅសង្វៀន PNN សប្ដាហ៍នេះ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 303

អ្នកប្រដាល់ កំពុងឡើងកូដ អេលីត សាន់ អះអាង ថា ខ្លួន បាន ហ្វឹកហាត់ដិតដល់ និង ពង្រឹងបច្ចេកទេស ត្រៀមរួចជាស្រេច សម្រាប់ជំនួបមិត្តភាព អន្តរជាតិ តទល់នឹងខ្លាចាស់ ថៃ ភិតងិនថង នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន នា ថ្ងៃអាទិត្យ សប្ដាហ៍នេះ។ អ្នកស្នងគុនខ្មែរ កំពូលតាន់ រូបនេះ ជឿជាក់ថា ខ្លួននឹង ធ្វើបានល្អ ហើយ រំពឹង ៨០ភាគរយ នឹង ដណ្ដើមបានជ័យជម្នះ។

អ្នកប្រយុទ្ធ ដើមកំណើតពីខេត្តបាត់ដំបង រៀបរាប់ថា ទោះ ភិតងិនថង ជា អ្នកប្រដាល់ថៃល្អ និងមាន ស្នៀតគ្រោះថ្នាក់ បែបណាក្ដី ប៉ុន្តែ ខ្លួន ពុំញញើតឡើយ ពោលនឹង ប្រកួត អស់ពីសមត្ថភាព ។


អេលីត សាន់ ពន្យល់ ៖ “ សម្រាប់ ប្អូនផ្ទាល់ គឺ បានហ្វឹកហាត់ និង ត្រៀមខ្លួន បានល្អ រយៈពេល ពីរ សប្ដាហ៍ហើយបង។ គឺ ខ្ញុំពង្រឹង លើការ ទាត់ ម៉ាត់ ជង្គង់ និង ចាប់អីជា ដើម បង។ ដៃគូរបស់ ប្អូន ខ្ញុំធ្លាប់ឃើញការ ប្រកួត របស់ គាត់ តែមិនដែលប៉ះគ្នាទេ គឺ គាត់ ល្អ គួរសម ។ ចំណុចគ្រោះថ្នាក់របស់គាត់ គឺចូលចាប់ ជង្គង់ ហើយនិងទាត់ ។ សម្រាប់ ប្អូន អត់មានជាបញ្ញា អីទេ កីឡាករ តែងតែ ស្ទាប់ស្ទង់ គ្នាទី១ ឬទី២ ដើម្បីដឹង សមត្ថភាព គ្នា។ កន្លងមក ខ្ញុធ្លាប់ទស្សនា ការ ប្រកួត របស់គាត់ ដែរ ហើយមិនជាបញ្ហា សម្រាប់ប្អូនទេ។ ឈ្នះចាញ់ ប្អូនអត់ទាន់ដឹង ទេ តែ នឹង ប្រឹង អស់ពីសមត្ថភាព និងកក្រើកសង្វៀន ភីអិនអិន ហើយសង្ឃឹ ម ៨០ភាគរយ នឹងយកជ័យជម្នះ”។

កូនសិស្សគ្រូ ស៊ន អេលីត ប្ដេជ្ញា នឹង ធ្វើឲ្យបានល្អ បំផុត សម្រាប់ ការ បង្ហាញ ខ្លួនជាលើកទី២ នេះ ដើម្បី សាងប្រជាប្រិយភាព ឡើងវិញ ក្រោយធ្លាប់ បរាជ័យម្ដង នៅលើសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន កាលពី ពេលថ្មីៗកន្លងមក ដោយចាញ់ពិន្ទុ ជើង ខ្លាំង ថៃ កាំឡៃយុគ។


សូមជម្រាបថា ក្រៅពីគូមិត្តភាពអន្តរជាតិ រវាង អេលីត សាន់ និង ភិតងិនថង កម្មវិធី “អធិរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន នាថ្ងៃអាទិត្យ ទី ២០ ខែតុលា សប្ដាហ៍នេះ កាន់តែកក្រើក អ្នកប្រដាល់មាឌល្អិតចិត្តសឿង ខាំ ខ្លានាង ស្វាគមន៍ ជើង ខ្លាំងវ័យក្មេង ថៃ អប់សៃ ស្របពេលជើងឯកថ្នាក់ជាតិ ២០១៩ កាន់ ម៉េងហុង ប៉ះថ្នាលគុនថៃពុំធ្លាប់ចាញ់ យ៉តកាត់ញ៉ូ រួមទាំង ពន្លកគុនខ្មែរ ថូ សុធៀប ជួបមិត្តរួមអាជីព អេលីត អាណាន់ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖