+855 16 757 168     samnob@keiladaily.com
KD Logo

គូប្រកួត​អធិរាជគុនខ្មែរ ISI PALM ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ថ្ងៃអាទិត្យនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 151


ក្រោយចប់បេសកកម្មស្វែងរក​ម្ចាស់ខ្សែក្រវាត់មាសរដូវកាលទីមួយ ដែលបានទៅលើអ្នកប្រដាល់​កំពុងមានប្រជាប្រិយភាព ឡៅ ចិត្រា កាលថ្ងៃអាទិត្យ ទី១៣ ខែតុលា កន្លងទៅនោះ កម្មវិធីអធិរាជគុនខ្មែរ ISI PALM របស់ PNN នៅតែបន្តទស្សនីយភាព​យ៉ាងកក្រើកដដែល ដោយនាំយកគូមិត្តភាពពិសេសៗវិញម្ដង។


ជាក់ស្ដែង អ្នកលេងចិត្តសឿងសម្រុកគ្មានប្រណី ខ្លួនល្អិតចិត្តធំ ខាំ ខ្លានាង ប្រឈមមុខនឹងជើងខ្លាំងវ័យក្មេងថៃ វ៉ៃមិនដែលចាញ់នៅ PNN អប់សៃ ខណៈអ្នកប្រយុទ្ធជំនាន់ថ្មីល្បីកំពូលតាន់ អេលីត សាន់ ស្វាគមន៍ជើងឯករងគីឡូ៥៧របស់ PNN ភិតងិនថង។ ជាមួយគ្នានេះ ម្ចាស់ជើងឯកថ្នាក់ជាតិ ២០១៩ កាន់ ម៉េងហុង ប៉ះពន្លកគុនខ្មែរ រិទ្ធិ រៀម។ ចំណែកមួយគូទៀតដែល​ជាការប្រកួតកម្រិតថ្នាល គឺអ្នកល្បីថ្នាលជាយដែន ថូ សុធៀប ជួបអ្នកលេងទីក្រុង អេលីត អាណាន់។


ដូច្នេះ សូមបងប្អូនកុំភ្លេចទស្សនាកម្មវិធីអធិរាជគុនខ្មែរ ISI Palm ដែលផ្សាយផ្ទាល់ នៅថ្ងៃអាទិត្យទី២០តុលា ចុងសប្ដាហ៍នេះ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ PNN ទំព័រហ្វេសប៊ុក PNN Sports និងទំព័រហ្វេសប៊ុក ISI Steel!!!!!

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖