+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូប្រដាល់ ជា រិទ្ធ ៖ បើចង់ក្លាយជាកីឡាករលំដាប់អន្តរជាតិ កុំសំងំវាយតែនៅក្នុងស្រុក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 245

លោក ជា រិទ្ធ គ្រូបង្វឹកគុនខ្មែរប្រចាំ​ក្លិបគុហាព្រហ្មជ័យនៃក្រសួងការពារជាតិ បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា បើចង់ក្លាយជាកីឡាករប្រដាល់នានាចង់វិវឌ្ឍខ្លួនដល់លំដាប់អន្តរជាតិ មិនត្រូវសំងំវាយតែនៅក្នុងស្រុកទេ។ 


គ្រូបង្វឹកទើបទទួលបានការតែងតែជាប្រធានទំនាក់ទនងអន្តរជាតិពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សង្កត់ធ្ងន់ថា កីឡាករត្រូវចេះរៀនសូត្រពីគេឯង កុំខ្វល់រឿងចាញ់ឈ្នះ។

អ្នកបណ្ដុះបណ្ដាលគុនខ្មែរដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតអក្សរសាស្ត្រអង់គ្លេសលម្អិតបែបនេះ ៖"បើចង់ក្លាយជាកីឡាករលំដាប់អន្តរជាតិ កុំសំងំវាយតែនៅក្នុងស្រុក គឺដូចជាកូនក្អាត់នៅក្នុងក្អម អ៉ីចឹង ត្រូវក្លាហាន ហ៊ានចេញទៅក្រៅរៀនសូត្រពីគេឯង រឿង​ចាញ់ឈ្នះជារឿងធម្មតារបស់កីឡា ត្រូវសួរខ្លួនឯង រួចធ្វើការសម្រេចចិត្តទៅមើល"។


គួរដឹងដែរថា លោក ជា រិទ្ធ នឹងដឹកនាំកីឡាករ សុខ សុវណ្ណ ទៅប្រកួតនៅម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖